Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​អាយុ ៦០ ឆ្នាំ ជាប់បំណុលគេ​វាន់​ក ចុងក្រោយ សម្រេច​កែ​សម្ផស្ស​ក្លាយជា​ស្រី​ស្អាត​មើលទៅ​ដូច​វ័យ​ទើប​២០​ឆ្នាំ​អីចឹង

spot_img

​ដើម្បី​គេចផុត​ពី​ម្ចាស់បំណុល​របស់ខ្លួន ស្ត្រី​អាយុ ៦០ ឆ្នាំ មកពី Wuhan ប្រទេស​ចិន បានសម្រេច​ចិត្ត​ធ្វើការ​វះកាត់​កែ​សម្ផស្ស​មុខ ដើម្បី​ប្រែ​ទៅជា​ស្រី​ស្អាត​មើលទៅ​ដូច​នារី​មាន​វ័យ ២០ ឆ្នាំ ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា ប៉ូលីស​បាន​គ្រប់គ្រង​លាតត្រដាង​ការពិត​នេះ និង​បាន​ចាប់ខ្លួន​ស្ត្រី​រូបនោះ បន្ទាប់​រឿងរ៉ាវ​នេះ​បាន​កើតឡើង​កន្លះ​ឆ្នាំ ។ ស្ត្រី​នោះ​ដែលមាន​ឈ្មោះថា Zhu ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​៤​ខែ ។​

​គេ​បានដឹងថា Zhu បាន​ជំពាក់​លុយ​គេ​ជាង ៦ លាន​ដុល្លារ ។ បំណុល​ភាគច្រើន​របស់​នាង គឺ​កើតចេញពី​ការបើក​ដំណើរការ​រោងចក្រ​កាត់​ដែរ​សម្លៀកបំពាក់ ។ នេះ​បើតាម​សេចក្តីរាយការណ៍​ពី Shin Min Daily News ។​

​នៅ​ដើមឆ្នាំ​មុននេះ Zhu ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​បង់​បំណុល​របស់​នាង ។ ទោះយ៉ាងណា ស្ត្រី​រូបនេះ​ពុំបាន​ធ្វើតាម និង​បាត់​ខ្លួន​ដោយ​ពុំ​អាច​រកឃើញ​នោះទេ ។​

​ស្ត្រី​រូបនេះ ក្រោយមក​ត្រូវបាន​រកឃើញថា​បាន​រត់គេចខ្លួន​ទៅកាន់​ទីក្រុង Shenzhen ទីកន្លែង​ដែល​នាង​រស់នៅ​ជាមួយ​ជីវិត​ដ៏​ហ៊ឺហា​មួយ ។ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស Zhu បាន​អះអាងថា នាង​ត្រូវបាន​បំបែកបំបាក់​គ្រួសារ និង​ត្រូវ​រស់​ពឹងផ្អែក​ទៅលើ​ប្អូនស្រី​របស់​នាង សម្រាប់​ជំនួយ​ហិរញ្ញវត្ថុ ។​

​ទោះយ៉ាងណា ប៉ូលីស​បាន​រកឃើញថា Zhu មិន​គ្រាន់តែ​ចូលរួម​ក្លឹប​ផ្តាច់មុខ​មួយ ទីកន្លែង​ដែល​បណ្តា​សមាជិក​ត្រូវបាន​តម្រូវ​ឲ្យ​បង់ថ្លៃ​សំបុត្រ ៤០,០០០ ដុល្លារ ប៉ុន្តែ ក៏បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម នូវ​រូបភាព​នាង​បន្តដំណើរ​ផ្សងព្រេង​ជាមួយ​សមាជិក​ក្លឹប​ដទៃទៀត​ផងដែរ ។​

Zhu ក៏ត្រូវ​បាន​រកឃើញ​បាន​ទិញ​រថយន្ត​ជាច្រើន​គ្រឿង និង​ផ្ទេរកម្មសិទ្ធិ​រួម​របស់​ពួកគេ ទៅ​ឲ្យ​ប្អូនស្រី​របស់​នាង​ផងដែរ ។ ប៉ូលីស​បាន​ប៉ាន់ប្រមាណ​ថា គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៦ ប៉ុណ្ណោះ Zhu បាន​ជួបប្រទះ​នៅក្នុង​ការបង់​ប្រាក់កម្ចី​រហូត ៧៨០,០០០ ដុល្លារ ៕ ឧ​ត្ត​ម (stomp.straitstimes)​

spot_img
×