Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង ៥​ពាន់​នាក់ ចង់​សាក​ភ្លក់​រសជាតិ ទឹក​ក្បាល​ខ្មោច ដែល​យកចេញ​ពី​មឈូស​នៅអេ​ហ្សី​ប​

spot_img

​មឈូស​ថ្ម​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មួយ ទើបតែ​ត្រូវបាន​គេ​ធ្វើ​ការបើក​ចេញ​នាពេល​ថ្មីៗ នៅក្នុង​ប្រទេស​អេ​ហ្សី​ប ហើយ​អ្វី​ដែល​ធ្វើឲ្យ​ប្លែក​នោះ​គឺថា មាន​មនុស្ស​រាប់ពាន់​នាក់ ចង់​សាក​ភ្លក​រស់ជាតិ​ទឹក​ក្រហម ដែល​ត្រាំ​គ្រោងឆ្អឹង​ខ្មោច​របស់​មនុស្ស​បុរាណ​។​

​មនុស្ស​ជាង ៥.៣០០​នាក់ បាន​និយាយថា ពួក​គេ​ចង់​ផឹកទឹក​ក្រហម​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​​មឈូស​ថ្ម​​បុរាណ ដែល​មាន​ត្រាំ​គ្រោងឆ្អឹង​មនុស្ស​បុរាណ អាយុកាល​រាប់ពាន់​ឆ្នាំ​។​

​អ្នក​ដែល​ចង់​ផឹកទឹក​ក្បាល​ខ្មោច​នោះ មួយចំនួន​ក៏​បាន​ធ្វើការ​យុទ្ធនាការ​ដាក់​ញត្តិ​នៅលើ​គេហទំព័រ​ change.org ដើម្បី​ធ្វើ​ការទាមទារ ឲ្យ​ពួកគេ​បាន​ផឹកទឹក​ក្រហម​ដែល​មាន​នៅក្នុង​មឈូស​ខ្មៅ បុរាណ​។​

​ពួក​គេ​ជឿជាក់ថា ទឹក​គ្រោងឆ្អឹង​នោះ​អាចជា​ភេសជ្ជៈ​ប៉ូវ​កំលាំង ដូច្នេះហើយ​ទើប​ម្នាក់ៗ ចង់​ផឹក​៕ សុភ័ក្ត្រ

​ប្រភព​៖ rt.com​

spot_img
×