Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ លូ​ស្បៃ​មុង នៅ​ចំណុច​បឹង​B6

spot_img

​ខេត្ត​កំពង់ចាម ៖ ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ លូ​ស្បៃ​មុង រ៉ាវ របាំង​ព្រួល​ធ្វើឡើង​នៅ​ចំណុច​បឹង​B6 ស្ថិតក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម ដោយ​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​កងមាស សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អង្គរ​បាន​ខ្ចៅ​រកាអារ និង​ក្រុមប្រឹក្សា​ឃុំ​ខ្ចៅ ។​

​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អង្គរ​បាន ខ្ចៅ រកាអារ ក្រុមប្រឹក្សា​ឃុំ​ខ្ចៅ និង​ប្រជាពលរដ្ឋ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ចំណុច​បឹង​B៦ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​លទ្ធផល​សមត្ថកិច្ច​យើង​បង្ក្រាបបាន លូ​ស្បៃ​មុង​ចំនួន​២៧​មាត់ រ៉ាវ​ចំនួន​២៨​មាត់ របាំង​ព្រួល​ចំនួន​១.៦៥០​ម៉ែត្រ និង​លែង​កូន​ត្រី​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ ចំនួន​ប្រហែល​៥២០​គីឡូក្រាម ។​

​លោក​អធិការ​អះអាងថា ករណី​បង្ក្រាប​នេះ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ចាម សមត្ថកិច្ច​បង្កើត​គណៈ​ក​ម្មការ ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ​ចោល នៅ​ជាប់​មាត់​បឹង​ខាងជើង​វត្ត​រកាអារ ស្ថិតនៅក្នុង​ភូមិ​រកាអា​រ ឃុំ​រកាអារ ស្រុក​កងមាស ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×