Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​អនាម័យ​បរិស្ថាន​លើកកម្ពស់​គ្រប់គ្រង​សំណល់​រឹង​និង​សរីរាង្គ​ឲ្យបាន​ត្រឹមត្រូ​វ​

spot_img

ភ្នំពេញ​៖​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ ទិវា​ថ្នាក់ជាតិ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​តោះ​នាំគ្នា​សំអាត ផ្ទះ​របស់​យើង​”​។ ទិវា​នេះ​ដើម្បី​ធានាបាន​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ក​កម្ពស់​គ្រប់គ្រង​សំណល់​រឹង​ឲ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចេះ​វេច​ខ្ចប់ និង​ញែក​សំរាម​តាម​ប្រភេទ ដូចជា សំណល់​អាច​កែច្នៃ​បាន (​អេតចាយ​) សំណង់​សរីរាង្គ សំណល់​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ និង​សំណល់​ផ្សេងៗ ដើម្បី​ប្រែក្លាយ​សំណល់​មួយចំនួនឲ្យ​មានតម្លៃ​សេដ្ឋកិច្ច និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម​ទីលាន​។​

​ក្រសួង​បរិស្ថាន តាមរយៈ​នាយកដា្ឋន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយកដា្ឋន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នឹង​រៀបចំ​ជា​ផ្លូវការ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ សំអាត​អនាម័យ​តំបន់ឆ្នេរ ក្នុង​ខេត្ត​កោះកុង នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ។ នាយកដា្ឋន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយកដា្ឋន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​គ្រោង នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ គ្រប់​បណ្តា​ភាគី ក្រសួង​ស្ថាប័ន ដៃគូរ​អភិវឌ្ឍ និង​វិស័យ​ឯកជន​ចូលរួម​អនុវត្ត និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​ឱ្យបាន​ផុសផុល​ដើម្បី​ទីក្រុង​ស្អាត និង​ភូមិដ្ឋាន​គ្មាន​សំរាម​។ ឆ្លើយតប​នឹង​ចក្ខុវិស័យ​ខាងលើ ជាពិសេស​ដើម្បី​ឱ្យ​ការ​ប្រារព្ធ “​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​” ជា​រៀងរាល់ឆ្នាំ អាច​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​និង​មាន​ការចូលរួម​កាន់តែ​សស្រាក់សស្រាំ​ថែមទៀត​ពី​សំណាក់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តីណែនាំ​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ​សំដៅ​ចលនា​មហាជន​ឱ្យ​ចូលរួម​ធ្វើ​អនាម័យ ក៏ដូចជា​បំផុស​ចលនា​ចូលរួម​ធ្វើ​ការសំអាត​អនាម័យ​បរិស្ថាន​តាម​ទី​លំនៅដ្ឋាន ទីសាធារណៈ ដោយ​ទុកដាក់​សំរាម ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ដាំ​ដើមឈើ​ដើម្បី​ឱ្យមាន​ភាព​បៃតង​ស្រស់​ប្រកប​ដាយ​ផាសុកភាព​។​

​រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន ត្រូវ​ធ្វើ​អនាម័យ​បរិស្ថាន​ជាប់​ជាប្រចាំ ដើម្បី​ធានា​សោភ័ណភាព ផា​សុកភាព និង​ភាព​មនោ​រម្យ ក្នុង​ការផ្តល់​សេវាកម្ម​សម្រាក លំហែ និង​ទេសចរណ៍ ដោយ​ត្រូវ​ប្រមូល​ដាក់​សំរាម សំណល់​រឹង​ឲ្យបាន​រៀបរយ​ដាក់​ធុងសំរាម ឲ្យបាន​គ្រប់គ្រាន់ និង​ដឹក​ជញ្ជុន​ចេញ​ឲ្យទាន់​ពេលវេលា​៕ ដោយ​៖​កូឡាប​

spot_img
×