Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នារី​វ័យក្មេង​ត្រូវ​ប៉ូលីស​បង្ខំចិត្ត​អូស​ឡើង​រថយន្ត​ទៅ​ប៉ុស្តិ៍ បន្ទាប់ពី​មានរឿង​រ៉ាវ​មួយ​នេះ​ជាមួយ​អ្នករត់​តាក់ស៊ី

spot_img

​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​នាង​ត្រូវ​បានឃើញ​ដេក​ស្តូកស្តឹង នៅ​អែប​នឹង​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​ប៉ូលីស​អូស​គួរ​ឲ្យ​អាសូរ ដោយ​ពុំ​មិន​ថា​នឹងមាន​រឿងហេតុ​អ្វី​កើតឡើង​មកលើ​រូបនាង​នោះទេ ។​

​ទោះយ៉ាងណា បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃ​កន្លងទៅនេះ អ្នកបើកបរ​តាក់ស៊ី​ម្នាក់ បានខ​ល​ហៅ​ប៉ូលីស​មក​អន្តរាគមន៍ បន្ទាប់ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់​បដិសេធ​បង់ថ្លៃ​ឈ្នួល​ជិះ​រថយន្ត ២៧ យ័ន ។ ហើយ​បន្ទាប់ពី​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ ពួកគេ​បាន​រកឃើញថា ស្ត្រី​រូបនោះ​និយាយ​ស្តាប់​គ្នា​ពុំបាន និង​គេ​សង្ស័យថា​នាង​ទំនងជា​ស្រវឹងស្រា ។​

​ក្នុងអំឡុងពេល​សម្រុះសម្រួល នារី​វ័យក្មេង​នោះ ស្រាប់តែ​ដាល់​អ្នករត់​តាក់ស៊ី ប៉ុន្តែ ត្រូវបាន​ប៉ូលីស​បញ្ឈប់​សកម្មភាព​ហិង្សា​របស់​នាង​ផងដែរ ។ បន្ទាប់ពី​ធ្វើការ​បញ្ចុះបញ្ចូល នារី​រូបនេះ​បាន​យល់ព្រម​បង់ថ្លៃ​ឈ្នួល​ជិះ​រថយន្ត ២០ យ័ន ។ នៅពេល​អ្នករត់​តាក់ស៊ី​ទទួល​លុយ​ចាកចេញ នាង​ក៏​ស្ទុះ​ទៅ​ចាប់​ច្បាប់​រថយន្ត​របស់គាត់ និង​សូម្បី​ដាល់​ទៅលើ​ប៉ូលីស ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង នារី​ខូច​រូបនេះ ក៏បាន​ប្រាស​ខ្លួន​ដេក​ផ្ទាំង​ផ្លូវ​តាក់ស៊ី​ទៀតផង ។​

​ដើម្បី​ចៀសវាង​ពី​រឿងរ៉ាវ​ចោទប្រកាន់​ណាមួយ ប៉ូលីស​ក៏បាន​ទាក់ទង​ទៅ​គ្រួសារ​របស់​នាង និង​សម្រេច​អូស​នាង​ឡើង​រថយន្ត​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ឲ្យ​នាង​ស្ងប់ចិត្ត មុនពេល​ដោះស្រាយ​រឿងរ៉ាវ​ជា​ក្រោយ ៕ ចន្ទី

  

spot_img
×