Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ស្នើឲ្យ​អ្នកវិនិយោគទុន ចូលរួម​វិនិយោគ​បន្ថែមទៀត ហើយ​អ្នកវិនិយោគ​ទាំងអស់ ត្រូវ​ការពារ​ដោយ​ច្បាប់​

spot_img

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ជា​កោះសន្តិភាព​និង​ជា​ដី​មាស​សម្រាប់​ការវិនិយោគ ដូច្នេះ​ទេ លោក​សូម​អោយ​អ្នកវិនិយោគ​ទាំងអស់​ចូលរួម​វិនិយោគ​បន្ថែមទៀត ។​ជាងនេះទៅទៀត សម្រាប់​កម្ពុជា អ្នកវិនិយោគ​ទាំងអស់ ក៏​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ផងដែរ ។​

​ការលើកឡើង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៥ សីហា ២០១៨​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព បើកសម្ពោធ​គំរោង​លក់​អភិវឌ្ឍ​ន៏​លំនៅដ្ឋាន ក្រុមហ៊ុន​អចលនៈទ្រព្យ​លីង​ណាន ហ្គាដិ​ន​របស់​ប្រទេស​ចិន​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​អបអរសាទរ​ចំពោះ​គំរោង​វិនិយោគ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ភាព​ជោគជ័យ​ថ្មី​១​ទៀត នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ខិតខំ​ទាក់ទាញ​ការ​វិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​។ នេះ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​លីង​ណាន ដែល​បាន​បណ្តាក់ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ និង​ការអភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ក្នុង​គំរោង​អភិវឌ្ឍ​ន៏​អគារ​មជ្ឈមណ្ឌល​លំនៅដ្ឋាន​ចម្រុះ​។​

​លោក​អភិបាល​បាន​ថ្លែងថា កម្ពុជា គឺ​ពិតជា​ទឹកដី​មាស​សក្ត័សម​បំផុត​សម្រាប់​ធ្វើ​ការវិ​និយោគ ដូច្នេះ​អ្នកវិនិយោគ​ក៏​ត្រូវ​ចាប់​យក​ឱកាស​នេះ​ឲ្យបាន​។​

​លោក​ឃួង ស្រេង មានប្រសាសន៍ថា នៅ​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី គឺ​ផលប្រយោជន៏​របស់​អ្នក​វិនិយោគត្រូវ​បានការ​ពារ​ដោយ​ច្បាប់​។ យើង​ពិតជា​មិនដែល​ឃើញ​ក្រុមហ៊ុន​ណា​ដាក់ទុន​វិនិយោគ ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​នោះទេ​។ សម្រាប់​ប្រជាជន​កម្ពុជា​ពិតជា​មាន​មោទនភាព ដែល​មាន​បុរស​ខ្លាំង​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​។ កាលពី​៥​ឆ្នាំមុន​ក្រោយ​បោះឆ្នោត​គឺ​គ្មាន​ក្រុមហ៊ុន​ណា មក​សម្ពោធ​គំរោង​របស់​ខ្លួន​នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ​នោះ​ដែរ ព្រោះ​នៅ​តាម​ដងផ្លូវ​ពោរពេញ​ទៅដោយ​បាតុកម្ម កូដកម្ម​បំផ្លិចបំផ្លាញ​និង​បង្ក​អំពើហឹង្សា​ពី​ក្រុម​អគតិ​ដែល​មាននិ​ន្នា​ការ​ប្រឆាំង​។​

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៨​នេះ តំលៃ​អចលនះទ្រព្យ​ទាំងមុន និង​ក្រោយ​ការបោះ​ឆ្នោត​គឺ​នៅ​តែ​រក្សា​ស្ថេរភាព និង​ធ្វើឲ្យ​អ្នកវិនិយោ​គកាន់តែ​មាន​ទំនុកចិត្ត​។​ឯ លោក​អភិបាល​លើកឡើងថា​៖​នេះ​ជា​គំរោង​១​ក្នុង​ចំណោម​គំរោង​ជាច្រើន​ដែល​បាន​កើតឡើង​ដោយ​មាន​ការគិតគូ​ទុកជាមុន មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​។ លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ភាគខាងត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់​ប្រកប ដោយ​សក្តានុពល​ខ្ពស់ ហុម​ព័ទ្ធ ទៅ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំនៅឋាន​ប្រណី និង​ជា​តំបន់​ប្រមូលផ្តុំ ទៅ​ដោយ​ឧទ្យាន​បុរី ប្រក​ដោយ​ប្រណីតភាព​៕ ដោយ​ ៖ ​កូឡាប​

spot_img
×