Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម យន្ត មីន ៖ សិស្សានុសិស្ស ដែល​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស​A នឹង​ទទួលបាន​ម៉ូតូ​ថ្មី​១​គ្រឿង​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សិស្សានុសិស្ស​ទាំងអស់ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុប​ជាប់ នៅ​ឆ្នាំ​២០១៨ ហើយ​ជាប់​និទ្ទេស​អេ​(A) រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ផ្តល់ជូន​ម៉ូតូ​ថ្មី​១​គ្រឿង​។​

បន្ថែម​លើ​នេះ ឯកឧត្តម ក៏​បាន​ជូនពរ​សល់​សិស្សានុសិស្ស ដែល​ជា​បេក្ខជន​ប្រឡង​ទាំ​អស់ ត្រូវខិតខំ និង​យក​ចិត្រ​ទុកដាក់​ធ្វើ​យ៉ាងណា​ត្រូវ​ប្រឡង​ឲ្យបាន​ជាប់​ទាំងអស់គ្នា​។​

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បន្តថា សម្រាប់​បេក្ខជន ដែល​ផ្ទះ​នៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង សូម​រាយការណ៍​មក​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដើម្បី​ចាត់​ឲ្យ​មន្ត្រី​រដ្ឋបាល​ខេត្ត រៀបចំ​ផ្តល់​ជូន​កន្លែង​ស្នាក់នៅ​។​

ជាង​នេះ ឯកឧត្តម អភិបាល ក៏​បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស ដែល​ជា​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ចង​ចាំ​ថា បើ​ចេះ​ទើប​ប្រឡង​ជាប់ ព្រោះ គ្មាន​វិធី​អ្វី​ដែល​ជួយ​អោយ​ប្រឡង​ជាប់ ក្រៅតែពី​មានចំណេះ​ក្នុង​ខ្លួន​ឡើយ​។​

កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×