Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា លោត​ចូលក្នុង​​ទ្រុង​​តោ និង​​បក់​​ដៃ​​ឲ្យ​​តោ​​ចូល​​ទៀត ចាំ​មើល​​​លទ្ធផល​​​យ៉ាងណា (​វីដេអូ​)

spot_img

​បុរស​​​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ផឹកស្រា​ស្រវឹង និង​លោត​ចូលក្នុង​ទ្រុង​តោ នៃ​សួនសត្វ​មួយកន្លែង​នៅក្នុង​ប្រទេស​ឥណ្ឌា ។ ប៉ុន្តែ សំណាង​ហើយ ដែល​បុរស​រូបនេះ​អាច​យកឈ្នះ​អំណាច​សត្វ​តោ​ទាំងនោះ ដែល​ព្យាយាម​ប្រុង​នឹង​វាយប្រហារ​គាត់ នៅ​ចំពោះ​ហ្វូងមនុស្ស​ជា​អ្នកទេសចរ​ស្រែក​ពោរពេញ​ដោយ​ក្តី​រន្ធត់យ៉ាង​ខ្លាំង ។​

​វីដេអូ​ត្រូវបាន​បញ្ចេញ​ដោយ Liveleak បានបង្ហាញ​ឲ្យ​ឃើញ បុរស​ស្រវឹង​រូបនោះ ស្ថិតនៅ​មាត់ទឹក​ ឃ្លាតចម្ងាយ​ប៉ុន្មាន​​ម៉ែត្រ​ពី​របង​សួនសត្វ កំពុង​ប្រឈម​ជាមួយ​សត្វ​តោ​ញី​ឈ្មោល​ពីរ​បី​ក្បាល ។ ដោយសារតែ​អំណាច​នៃ​ស្រា បុរស​នោះ​អាច​ត្រូវ​បានឃើញ​លើកដៃ​ធ្វើ​សញ្ញា​យ៉ាង​​អឿ​ ទៅកាន់​​សត្វ​តិរច្ឆាន​ទាំង​នោះ យ៉ាង​ក្លាហាន​បំផុត ខណៈ​ដែល​មនុស្សម្នា​ដែល​​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង គប់​ដុំថ្ម ដំបង​ទៅកាន់​សត្វតោ ។

​ទីបំផុត សត្វ​តោ​ទាំងនោះ បាន​ចុះ​ញ​ម និង​ដកខ្លួន​ចាក​ចេញទៅ​ឆ្ងាយ​ពី​បុរស​មានសំណាង​រូបនេះ ។ បុរស​នេះ បន្ទាប់មក​ហែល​ទឹក​ត្រឡប់​ទៅកាន់​របង​ ដើម្បីឡើងលើ​គោក​វិញ​ដោយ​សុវត្ថិភាព តាមរយៈ​ខ្សែ​ដែល​ក្រុម​អ្នក​សង្គ្រោះបាន​ទម្លាក់​ចុះ ។​

​ទោះយ៉ាងណា បុរស​រូបនេះ ត្រូវបាន​មន្ត្រី​វាយ​នឹង​រំពាត់​យ៉ាង​ចាស់ដៃ ចំពោះ​ទង្វើ​ដ៏​ល្ងីល្ងើ​មិន​ស្គាល់​ងាប់​បែបនេះ ៕ ឧ​ត្ត​ម 

spot_img
×