Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​គ្នា​ទៀតហើយ នៅ​ផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​តូច​មួយ​គ្រឿង​ផ្លាក លេខ​ភ្នំពេញ​2C-1097 បើកបរ​ដោយ​ឈ្មោះ ប្រុញ ប្រសិទ្ធិ ភេទ​ប្រុស​អាយុ​43​ឆ្នាំ មុខរបរ​នៅ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី មាន​ទីលំនៅ​ភូមិ​តា​ពៅ​ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​រថយន្ត​ធំ​ផ្លាកលេខ ព្រៃវែង​3A-0865 (​អ្នកបើកបរ​រត់គេច​ក្រោយ​កើតហេតុ​)​។​

សមត្ថកិច្ច​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅមុខ​វិទ្យាល័យ​ហ៊ុន សែន វាលរេញ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ កាលពី​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​។​

សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច ស្រុក​ព្រៃនប់ បានឲ្យដឹងថា ភាគី​ខាង​រថយន្ត​តូច​បើកបរ​ដោយ​បុរស​ម្នាក់ ជា​ឪពុក​ដឹក​កូន​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​។​

សមត្ថកិច្ច​ឲ្យដឹងថា ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ បុរស​ជា​ឪពុក ត្រូវ​គៀប​ជាប់​ក្នុង​រថយន្តរ​រងរបួស​ធ្ងន់ និង​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​នាំយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។​

ទោះជា​យ៉ាងនេះក្តី កូន​ដែល​ត្រូវ​ប្រឡង​នោះ ត្រូវ​បង្ខំចិត្ត​ចូល​ទៅ​ប្រឡង​ធម្មតា ដោយ​ទឹកភ្នែក​ហូរ​ព្រោះ​អាណិត​ឪពុក​ដែល​កំពុង​រង​របួស​៕ ដែន សីមា​

 

spot_img
×