Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ VIMAX អាច​ប៉ះពាល់​សុខភាព ដោយសារ​ការ​គាំងបេះដូង​

spot_img

​ភ្នំពេញ ​៖ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង ដល់​សាធារណជន​​មិនឲ្យ​ប្រើប្រាស់​ឱសថ​បំប៉នផ្លូវ​ភេទបុរស ឈ្មោះ VIMAX ដោយ​ផលិតផល​នេះ គ្មាន​ចុះ​បញ្ជិកា​ ​និង​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួង​សុខាភិបាល ឡើយ​។ ការប្រើប្រាស់​ផលិតផល​នេះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ ​ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត (​ស្លាប់​ដោយសារ​ការ​គាំងបេះដូង​)​។​

​ក្រសួង​សុខាភិបាល តម្រូវឲ្យ​ម្ចាស់​គណនី​ហ្វេស​ប៊ុក​ទាំងអស់ ដែល​ផ្សព្វផ្សាយ​ផលិតផល​នេះ ត្រូវ​បញ្ឈប់​ការ​នាំចូល ផ្សព្វផ្សាយ​ ​លក់​​ឬ​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ VIMAX ខុសច្បាប់​នេះ​ជាបន្ទាន់​។ ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង​​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុន​ណា ឬ​ជន​ណា ស្រប​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×