Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​តក់ស្លុត​នៅ Chicago ៖ មនុស្ស ៤៤​នាក់ ត្រូវ​បាញ់ប្រហារ ហើយ​៥​នាក់ បាន​ស្លាប់​ក្នុងអំឡុង ១៤​ម៉ោង​

spot_img

​ប៉ូលិស​អាមេរិក ទើប​ប្រកាស​តួលេខ​ឯកទគ្គកម្ម ៖ មនុស្ស​៤៤​នាក់ រង​ការបាញ់ប្រហារ ក្នុងនោះ​៥​នាក់ បាន​ស្លាប់​ក្នុង​ឆាកប្រយុទ្ធ​រយៈពេល ១៤​ម៉ោង នៅ Chicago កាលពី​ថ្ងៃ​ទី ៥ ខែ​សីហា ម្សិលម៉ិញ​នេះ ។​

CNN ដែល​ដកស្រង់​ព័ត៌មាន​ពី​ប៉ូលិស​ទីក្រុង​ឲ្យដឹងថា ក្នុង​រយៈពេល ៣​ម៉ោង​ដំបូង ចាប់ពី​ម៉ោង ១​និង​៣០​នាទី មាន​មនុស្ស​ដល់​ទៅ​៣០​នាក់ ត្រូវ​បាញ់ ហើយ ២​នាក់ បាន​ស្លាប់​ក្នុង​ការបាញ់ប្រហារ​ចំនួន ១០​ករណី ។​

​ប៉ូលិស​កំពុង​ស៊ើបអង្កេត​រថយន្ត​មួយ​គ្រឿង​ត្រូវ​ដុត​ទាក់ទិន​ដល់​ករណី​ផ្ទុះអាវុធ​ថ្ងៃទី​៥ ខែ​សីហា ។​

​លោក Fred Waller មេដឹកនាំ​ប៉ូលិស​ល្បាត​របស់​ទីក្រុង​ពោលថា ៖ “​ទីក្រុង Chicago ទើប​ឆ្លងកាត់​រាត្រី​ហិង្សា​មួយ ហើយ​ករណី​មួយ​ចំនួន​ទាក់ទង​ដល់​ជម្លោះ​ក្រុម​បក្ស​សង្គមងងឹត​” ។​

​តាម​លោក Waller យ៉ាង​តិច​មាន​ករណី​មួយ ដែល​បណ្តា​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហា​រលើ​ពិធី​ជប់លៀង​មួយ​លើ​ដង​វិថី ។ ឯកសារ​ប៉ូលិស​បង្ហាញថា អ្នករងរបួស​រួម​មាន​មនុស្ស​ចំណាស់​បំផុត អាយុ ៦១​ឆ្នា ហើយ​ក្មេង​បំផុត​គឺ ១១​ឆ្នាំ ។​

​មុន​នោះ​កាលពី​ថ្ងៃ​សុក្រ ទី ៣ ខែ​សីហា មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៦ តែ​សំណាងល្អ​ពុំ​មាន​អ្នកស្លាប់ ។ ថ្ងៃ​សៅរ៍​កើតឡើង​ករណី​ផ្ទុះអាវុធ ១៥​រឿង មាន​ស្លាប់ ១​នាក់ ។​

​ថ្ងៃអាទិត្យ បណ្តា​ករណី​ផ្ទុះអាវុធ កើតឡើង​ពេល​រំលង​អាធ្រាត ដល់​ម៉ោង ២​ល្ងាច ។​

​នេះ​ជា​តួលេខ​ឯកទគ្គកម្ម ខណៈពេល​ដែល​នៅ​អាមេរិក កំពុង​មាន​ជម្លោះ​តឹងតែង​ជុំវិញ​សំណូមពរ​រឹតបន្តឹង​អាវុធ ៕ លី​សា

spot_img
×