Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គំរាម​ប៉ូលីស​ចាប់ខ្លួន ជនល្មើស​ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង តែ​ត្រូវ​ប៉ូលីស​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​គួរ​ឲ្យ​រន្ធត់​! (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ឈ្មោះ Guillermo Perez អាយុ ៣២ ឆ្នាំ ត្រូវបាន​​តាម​ចាប់​ខ្លួន​​ដោយ​មន្ត្រី ៣ នាក់ នៅក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី​១៦ ខែមិថុនា បន្ទាប់ពី​សាក្សី​ជាច្រើន បាន​រាយការណ៍​ថា បុរស​នេះ​បាន​ចាក់​អតីត​មិត្តស្រី​របស់គាត់ នៅក្បែរ​វិហារ​មួយ​នៅក្នុង​តំបន់ Van Nuys ។​

​នៅពេល​មន្ត្រី​មកដល់​កន្លែងកើតហេតុ Perez នៅតែ​កំពុងកាន់​កាំបិត​ប្រឡាក់​ទៅដោយ​ឈាម និង​កៅអី​ដែក​មួយ ប៉ុន្តែ បដិសេធ​ទម្លាប់​វា​ចុះ​ទេ បើទោះបីជា​មន្ត្រី​បានធ្វើ​ការព្រមាន​ច្រើនដង​ក៏ដោយ ។​

​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​បានបង្ហាញ​ឲ្យ​ឃើញ​មន្ត្រី​បាន​ព្យាយាម​ដកហូត​អាវុធ​ពី Perez តាមរយៈ​ការបាញ់ «​ទម្លាក់​កាំបិត​» និង​បាញ់ beenbag ដែល​ពុំ​បង្ក​ឲ្យ​ស្លាប់ ប៉ុន្តែ Perez បាន​ឆក់​ឱកាស​ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង និង​យក​កាំបិត​ភ្ជង់​ក​របស់​នាង ។​

​មន្ត្រី​៣​នាក់​បាន​បាញ់​ដាក់​គាត់ ប៉ុន្តែ បានសម្លាប់​ទាំង Perez និង​ស្ត្រី​ជា​ចំណាប់ខ្មាំង​របស់គាត់​តែម្តង ។​

abc7 រាយការណ៍​ថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Elizabeth Tollison អាយុ ៤៩ ឆ្នាំ ។​

​អាជ្ញាធរ​បាន​និយាយថា ស្ត្រី​រងគ្រោះ​ពុំ​រង​ការបាញ់សម្លាប់​ពី​មន្ត្រី​ទេ ប៉ុន្តែ នាង​ត្រូវបាន​សម្លាប់​ដោយ Perez ដែល​បាន​អូស​កាំបិត​កាត់​បំពង់​.​ក​របស់​នាង​តែម្តង ៕ ចន្ទី (mirror.co.uk)​

  

spot_img
×