Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូន​ក​តញ្ញូ ៖ យក​ម្តាយ​ចាស់ជរា​នៅ​ជាមួយ​រាល់​ពេល​ធ្វើដំណើរ ៣០ Km ទៅកាន់​កន្លែង​ធ្វើការ ដើម្បី​ងាយ​… មើលថែ​

spot_img

​រៀងរាល់​ថ្ងៃ​លោក Wu Tianxi តែង​យក​ម្តាយ​ចាស់ជរា ធ្វើដំណើរ​ទៅកាន់​កន្លែង​ធ្វើការ​របស់​ខ្លួន​អស់​កាល ៣​ឆ្នាំ មកហើយ គ្មាន​បាត់​១​ថ្ងៃ​ណា​ឡើយ ។​

​លោក Wu Tianxi ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ស្ពាន​ថ្នល់ Jiuyi ។ កន្លែង​ធ្វើការ​របស់​លោក​នៅ​ប្រជុំជន Xiangshui ស្រុក Dafang ចម្ងាយ​ពី​ផ្ទះ​លោក Wu នៅ ជី​ជឺវ ជាង ៣០ km ។​

​រៀងរាល់​ព្រឹក​ព្រលឹម​លោក​ក្រោក​ពី​ម៉ោង ៥​ព្រឹក សំអាតខ្លួន​ស្លៀកពាក់​លុបមុខ ដុសធ្មេញ​ឲ្យ​ម្តាយ ដែល​មាន​វ័យ ៩៣​ឆ្នាំ ហើយ​មាន​ជំងឺ​បាត់​ការចងចាំ (Alzheimer) តាំងពី ៣​ឆ្នាំមុន ។​

​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ រហូតដល់​ពេល​នេះ សូម្បី​កូន​របស់​ខ្លួន​ក៏​គាត់​លែង​ស្គាល់ ។​

​លោក Wu Tianxi នាំយក​ម្តាយ​ទៅ​ធ្វើការ​ជាមួយ ។​

​លោក​តែង​ចែករំលែក​ថា ៖ “​ខ្ញុំ​នឹង​បារម្ភ​ពី​ម្តាយ​ខ្ញុំ​ច្រើនណាស់ ប្រសិន​បើ​ទុកឲ្យ​គាត់​នៅផ្ទះ​ម្នាក់ឯង ហើយ​គ្មាន​អ្នក​មើល​ថែ​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ជាង ប្រសិន​បើ​យក​គាត់​ទៅ​ធ្វើការ​ជាមួយ មាន​ពេល​មើលថែ​គាត់​…” ។​

​ស្ត្រី​ជា​ម្តាយ​ក្នុង​វ័យ​ជរា​ទៅហើយនោះ ក៏​បាន​ដើរលេង​ក្នុង​ទីលាន​នៅ​កន្លែង​លោក Wu ធ្វើការ ។ ថ្វីបើ​គាត់​ពុំ​ចាំ​កូនក្តី តែ​តែង​ដើររក​តាម​បែប​សភាវៈ ។ កម្មករ​នៅ​ទីនោះ​ពិតជា​កោតសរសើរ Wu ដែល​ចេះ​មើលថែ​ម្តាយ​បាន​យ៉ាង​ប៉ិនប្រសប់ ។​

Long Heyun ដែល​ជា​មិត្តភក្តិ​របស់ Wu ពោលថា ៖ ៣​ឆ្នាំ​មកហើយ Wu បាន​ថែទាំ​ម្តាយ​របស់​គាត់ ហើយ​ថែមទាំង​ត្រូវ​ធ្វើការ​ឆ្ងាយ​បែបនេះ ។ វា​ពុំ​មែន​ជា​ការងាយស្រួល​សោះឡើយៗ​” ។

​ការ​រវល់​មើលថែ​ម្តាយ ធ្វើឲ្យ Wu ពុំដែល​មាន​ពេលវេលា​សម្រាប់​លេង​កម្សាន្ត​ជាមួយ​មិត្តភក្តិ​ទេ តែ​លោក​ពុំ​ខ្វល់ខ្វាយ​ឡើយ ។ Wu ពោល ៖ “​ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​ចិញ្ចឹម​ខ្ញុំ និង​បងប្អូន​ខ្ញុំ ។ គាត់​ពុំ​ចង់​ក្លាយជា​អម្រែ​កដល់​ពួក​ខ្ញុំ​ពេលគាត់​ចាស់ទេ ។ តែ​ឥឡូវ​គាត់​ពុំ​អាច​មើល​ថែ​ខ្លួនឯងបាន ខ្ញុំ​ចង់​នៅ​ក្បែរ​គាត់​… ។ លោក​ពោល​បន្ត ៖ ពុំ​សល់​ពេលវេលា​ច្រើន​ទេ គាត់​អាយុ ៩៣​ឆ្នាំ​ហើយ ។ ខ្ញុំ​បន់ស្រន់​ឲ្យ​គាត់​មាំមួន អាយុ​វែង ដើម្បី​ខ្ញុំ​អាច​ទទួល​ភាពកក់ក្តៅ​ពី​គាត់ ការស្រឡាញ់​របស់គាត់​…៕ ចន្ទ្រា​

spot_img
×