Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ រំលឹក​ដល់​អ្នក​ធ្វើ​ដំណើ​រ​តាម​សមុទ្រ ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ម្ចាស់​ទូក ឬ​អូរ​ប័រដឹក​ភ្ញៀវទេសចរ​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព ក្នុង​ការចេញ​ទូក​ធ្វើដំណើរ​តាម​ផ្លូវ​សមុទ្រ ព្រោះ​ស្ថានភាព​អាកាសធាតុ​នៅលើ​លំហ​សមុទ្រ​ខេត្ត​នេះ កំពុង​មាន​ភ្លៀង​ធ្លាក់ ខ្យល់​បោកបក់ និង​មាន​រលក​សមុទ្រ​ធំៗ​។​

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ធាតុអាកាស ហាក់​មិនសូវ​ល្អ​ទេ ព្រោះ​មាន​ភ្លៀង និង​ខ្យល់​បោកបក់​ខ្លាំង ជាពិសេស​នៅលើ​លំហ​សមុទ្រ​មាន​រលក​ធំៗ​។​

ផ្តើម​ពី​បញ្ហា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដោយសារ​តែ​ស្ថានភាព​អាកាស​នៅលើ​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ មិនសូវ​អំណោយផល​បែបនេះ ខាង​សមាគម​ក៏​បាន​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ស្តាប់​តាម​ការបញ្ជា​ចរាចរណ៍​ផ្លូវ​សមុទ្រ របស់​កម្លាំង​សមត្ថកិច្ច​នគរបាល ដែល​ប្រចាំការ​នៅតាម​ផែ​ទូក​នីមួយៗ ដើម្បី​ជៀសវាង​កើតមាន​គ្រោះថ្នាក់​នៅ​លើ​លំហ​សមុទ្រ ជាយថាហេតុ​ណាមួយ​កើតឡើង​។​

ត្រង់​ចំណុច​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​៖ កម្លាំង​នគរបាល – កងរាជអាវុធហត្ថ និង​កម្លាំង​សមត្ថកិច្ច​អង្គភាព​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ​ជាដើម បានដាក់ឲ្យ​ប្រចាំ​ការ​តាម​កំពង់ផែ​ទូក​ទេសចរណ៍​នានា​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​បច្ចេកទេស​ផ្ទុក ឬ​ដឹក​មនុស្ស​ចេញចូល របស់​ទូក​ទេសចរណ៍​នៅតាម​ផែ​នីមួយៗ ដោយ​យកចិត្តទុកដាក់ ប្រយោជន៍​ជួយ​ការពារ​សុវត្ថិភាព​ធ្វើដំណើរ ជូន​ប្រជាពលរដ្ឋ ឲ្យមាន​សុវត្ថិភាព​។​

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​សមុទ្រ ឲ្យដឹងថា បញ្ហា​អាកាសធាតុ​នេះ ប្រសិនបើ​ពេល​មាន​ព្យុះភ្លៀង និង​រលក​សមុទ្រ​បោកបក់​ខ្លាំង សមត្ថកិច្ច​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​ទូក​ដឹក​អ្នកដំណើរ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ឲ្យ​អាកាសធាតុ​មក​សភាព​ស្ងប់ស្ងៀម ទើប​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​។​

យ៉ាងនេះក្តី មន្ត្រីនគរបាល​ប្រចាំការ នៅ​ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ បានឲ្យដឹងថា រាល់​ការ​ធ្វើ​ចរាច​រាណ៍​ចេញចូល របស់​ទូក​ទេសចរណ៍ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ គឺ​នៅ​បន្ត​បើក​ឲ្យ​ដំណើរការ​ជាធ​ម្មតា ដោយ​គ្រាន់តែ​សមត្ថកិច្ច បាន​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​ទូក និង​ការផ្ទុក​ចំនួន​អ្នកធ្វើដំណើរ ឧបករណ៍ ឬ​សម្ភារៈ​សង្គ្រោះ នៅ​លើ​ទូក​នីមួយៗ ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​អនុញ្ញាត​ឲ្យ​ទូក​ទាំងនោះ​ចាកចេញ​ពី​ផែ​៕ ដែន សីមា​

    

spot_img
×