Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិ​ចម្លែក​នៅ​ទ្វីបអាហ្វ្រិក ៖ កន្លែង​ដែល​ក្រពើ និង​មនុស្ស​រួមរស់​ជាមួយ​គ្នា (​មាន​វីដេអូ​)

spot_img

…​ទៅ​ដល់​ទីនោះ ប្រសិន​អ្នក “​ក្លាហាន​” អាច​ជិះ​លើ​ខ្នង​ក្រពើ​ថតរូប​បាន ដោយ​ពុំ​បាច់​ខ្វល់​ពី​រឿង​… សុវត្ថិភាព​ទេ ។​

​នៅ Burkina Faco ចម្ងាយ​ពី​រដ្ឋធានី Ouagadougou 30km មាន​ភូមិតូច​មួយ​ឈ្មោះថា Bazoula ជា​កន្លែង​ដែល​មនុស្ស​ត្រូវបាន​ចាត់ទុក​ដូចជា​ទាយាទ នៃ​យុទ្ធជន Mossis ពោល​គឺ​អ្នក​ដែល​បាន​ជ្រើសរើស​ក្រពើ Crocodylus ជា​បុព្វការី​របស់ខ្លួន ។ ភូមិ​នេះ មាន​ក្រពើ​ប្រមាណ ១៥០​ក្បាល រួម​រស់នៅ​ជាមួយ​មនុស្ស ។​

​ពលរដ្ឋ​ក្នុង​ភូមិ​ដឹងគុណ​ក្រពើ លេង​ជាមួយ​វា ហើយ​ចាត់​ទុក​វា​ដូចជា​សមាជិក​ក្នុង​គ្រួសារ​របស់​ខ្លួន ។ ៧០​ឆ្នាំ​ហើយ ដែល​ពុំ​មាន​ករណី​វាយប្រហារ​មួយ​ពី​សំណាក់​ក្រពើ មក​លើ​អ្នកភូមិ​ទេ ។ ប្រសិនបើ​មាន​ស្នាម​ខាំ​ណាមួយ​នោះ ពួកគេ​បែរជា​ចាត់ទុកថា​នេះ​គឺជា​ទណ្ឌកម្ម​របស់​ដូនតា ពុំមែន​ជា​ការ​បំពារបំពាន​របស់​ពួក​ល្មូ​ន​នេះ​ទេ ។​

​ចំណង​ទាក់ទង​ដ៏​ចម្លែក​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង ។ ប៉ុន្មាន​ឆ្នាំ​កន្លងមក មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​បាន​ទៅ​កាន់​ទីនោះ ដើម្បី​ទស្សនា​រឿង​ចម្លែក​នេះ​ផ្ទាល់​ភ្នែក ។​

​នៅ​ទីនោះ​ភ្ញៀវ​ទេសចរណ៍ នឹង​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទិញ​មាន់​១​ក្បាល ដើម្បី​ទាក់ទាញ​ឲ្យ​ក្រពើ​ងើប​ពី​ទឹក ។ អ្នក​អាច​ថតរូប​ជាមួយ​ពួក​វា ប្រសិនបើ “​ថ្លើម​ធំ​” ឬក៏​អាច​អង្គុយ​ពីលើ​ខ្នង​របស់​ពួក​វា​ដូច​ក្មេងៗ​នៅ​ភូមិ​នោះ​ធ្វើ​… ។​

​រយៈពេល​ថ្មីៗ​នេះ បរិមាណ​ភ្លៀង​នៅ​ភូមិ​នោះ មាន​តិចតួច​ពេក ជាហេតុ​នាំ​ឲ្យ​ក្រពើ​ស្ទើរ​ពុំ​មាន​កន្លែង “​ស្នាក់នៅ​” ។ ពលរដ្ឋ​ជឿថា​នេះ​ជា​ប្រផ្នូល​ដែល​ដូនតា​ពួក​គេ​ចង់​នាំ​ពួកគេ​ទៅ​កាន់​តំបន់​ដែន​ដី​ថ្មី​… ៕ ចន្ទ្រា​

spot_img
×