Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ធ្វើ “​ខ្លួន​ដូចជា​អ្នកមាន​” យក​ម៉ូតូ​ទៅ​លាប​ពណ៌​មាស ហើយ​ភ្ជាប់​បន្ថែម​លេខ ៨៨៨៨៨៨ ចុងក្រោយ​… (​មាន​វីដេអូ​)

spot_img

​​បុរស​ម្នាក់​ប្រកប​របរ​ដឹក​ទំនិញ​ឲ្យ​អតិថិជន​នៅ​ប្រទេស​ចិន ប៉ងប្រាថ្នា​ធ្វើ​ដូចជា “​សេដ្ឋី​” នៅ​ប្រទេស​នោះ ដោយ​គាត់​បាន​យក​ម៉ូតូ​របស់​គាត់​ទៅ​លាប​ពណ៌​មាស ដាក់​ស្លាក​លេខ ៨​ប្រាំ​មួយដង​… ។​

​ម៉ូតូ “​មាស​” លេខ ៨ ប្រាំមួយ​ដើម របស់ Chen ។​

​ប៉ូលិស​នៅ​ក្រុង​សៀង​ហៃ បាន​ចាប់​ឃុំខ្លួន​បុរស​ត្រកូល Chen កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា កន្លងមក ហើយក៏​បាន “​ឃុំ​” ទាំង​ម៉ូតូ​របស់​គាត់​ថែម​ទៀត -​នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរទស្សន៍​សៀង​ហៃ Kankanews.com ។​

​កាសែត South China Morning Post ឲ្យដឹងថា ច្បាប់​គមនាគមន៍​របស់​ចិន ហាមឃាត់​ម្ចាស់​យានយន្ត​ផ្លាស់ប្តូរ​ស្លាក​លេខ ពណ៌​រថយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ប៉ុន្តែ​មនុស្ស​មួយក្រុម ដែល​និយម “​លេង​” ម៉ូតូ​បាន​ធ្វើកា​រលាប​ក្រូម៉េ​ម៉ូតូ​របស់​ខ្លួន​ពណ៌​មាស​តាំង​ពី​ចង្កូត ពូក​អង្គុយ កុង​ទ័រ​… ។​

​ប៉ូលិស​ប្រាប់​ថា សូម្បី​តែ​ភ្លើង​ហ្វា​របស់​ពួកគេ​ក៏​ផ្លាស់ប្តូរ​ដែរ ។ ប្រការ​គួរឲ្យ​ហួសចិត្ត​ទៀត​នោះ Logo Lamborghini ក៏​ត្រូវ​បាន​ភ្ជាប់​នឹង​ដៃ​ម៉ូតូ ហើយ​ស្លាក​លេខ A888 888 ត្រូវបាន​តម្លើង​ពីមុខ ។ លេខ ៨ ជា​លេខ “​រុងរឿង​” ក្នុង​វប្បធម៌​ប្រពៃណី​ចិន ។​

Chen ប្រាប់​ប៉ូលិស​ថា គាត់​បាន​ចំណាយលុយ​អស់​ជិត ២០០០​យាន់ (​ប្រមាណ​ជាង ៣០០​ដុល្លារ​) សម្រាប់​ម៉ាស៊ីន ហើយ​រាប់​រយ​ដុល្លារ​ទៀត​សម្រាប់​ថ្នាំលាប និង​ការ​”​ច្នៃ​” បន្ថែម​តាម​បំណង​ខ្លួន ។​

SCMP ឲ្យដឹងថា Chen ធ្វើបែបនេះ គឺ​ដើម្បី​សម្រេច​បាន​សុបិន្ត​ក្លាយជា “​សេដ្ឋី​” របស់​ខ្លួនឯង ។ Chen ពោល ៖ “​ខ្ញុំ​សុ​បិន្តប្រាថ្នា​ក្លាយជា​អ្នកមាន តែ​ខ្ញុំ​ដឹងថា ប្រការ​នេះ​ពុំ​អាច​កើតឡើង​បាន ។ ដូច្នេះ​ដើម្បី​ទទួល​អារម្មណ៍​ថា “​មាន​” ខ្ញុំ​សម្រេច​ចិត្ត​ប្រែក្លាយ​យានជំនិះ​របស់​ខ្ញុំ​ឲ្យក្លាយ​ជាមាស មាស សុទ្ធសឹងតែ​មាស ។​

“​សុ​បិន្តប្រាថ្នា​” របស់​គាត់​ពុំ​ដឹង​យ៉ាងម៉េច​ទេ គ្រាន់តែ​ប៉ូលិស​បាន​ពិន័យ​អស់ ៧៥០​យាន់ (​ជាង ១០០​ដុល្លារ​) ហើយ​បញ្ជា​ឲ្យ​សំអាត “​សុបិន្ត​” នាំ​យក​រូបភាព​ម៉ូតូ​ដើម​មក​វិញ ។ ហ្នឹងហើយ “​សុបិន្ត​”…​នោះ ៕ លី​សា​

spot_img
×