Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ដែល​មាន​តែ​នៅ​ចិន ៖ កូន​កម្លោះ​ចាប់សង្កត់​ស្ទាប​រាវ​អ្នក​កំដរ​កូនក្រមុំ​ម៉ា​សប្បាយ ប៉ុន្តែ​រឿង​ចម្លែក​គឺ​អាកប្បកិរិយា​របស់​កូនក្រមុំ​វិញ​ទេ​! ទើប​ធ្វើឲ្យ​គេ​…​សុំ​ខ្លាច​! (​វីដេអូ​)

spot_img

​ទិដ្ឋភាព​ពេល​ដែល​កូន​កម្លោះ​ចាប់សង្កត់​ទ្រោប​ពី​លើ​អ្នក​កំដរ​កូនក្រមុំ​លើ​កម្រាលព្រំ ហើយ​លូ​ករាវ ស្ទាប គ្រប់​កន្លែង​ធ្វើឲ្យ​អ្នកទស្សនា បើកភ្នែក​និង​ខឹងសម្បារ​យ៉ាងខ្លាំង ប៉ុន្តែ​គេ​កាន់តែ​ស្រឡាំងកាំង​ចំពោះ​អាកប្បកិរិយា​កូនក្រមុំ​វិញ​ទេ ។​

​តាម​ទស្សនៈ​របស់​ជនជាតិ​ចិត “​មង្គលការ​អធិកអធម​” ឬ “​រញ្ជួយ​បន្ទប់​ផ្សំ​ដំណេក​” ជា​ប្រពៃណី​មួយ​មាន​អត្ថន័យ​ល្អ ជួយ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មិន​អៀន​ប្រៀន ស្និទ្ធស្នាល​នឹង​គ្នា​…​។ មូលហេតុ​នាំឲ្យ​មាន​គំនិត​បែបនេះ ព្រោះតែ​ជំនាន់​បុរាណ​គឺ “​ដាក់​កន្លែង​ណា អង្គុយ​កន្លែង​ហ្នឹង​” តាម​លំនាំ “​នំ​មិនធំ​ជាង​នា​ឡ​” ។​

​ប៉ុន្តែ​ឈាន​ចូល​សម័យ​ស៊ីវីល័យ​នេះ ប្រពៃណី​ខាងលើ​បាន​ប្រែធាតុ​ដល់​ថ្នាក់ “​សើច​មិន​រួច មើល​មិន​សម​” ។ ថ្មីៗ​នេះ​ហេតុការណ៍​ដូច​បាន​រៀបរាប់​ខាងលើ​បាន​កើតឡើង​ក្នុង​មង្គលការ​មួយ ។​

​តាម​នោះ​គឺ​កូន​កម្លោះ​បាន​ស្ទុះ​ទៅ​ចាប់​ឱប​អ្នក​កំដរ​កូនក្រមុំ​ជាប់ ហើយ​ថើប​ញី​ញក់ រាវ ស្ទាប​… ខណៈ​ពេល​អ្នក​នៅ​ជុំវិញ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ច្រៀវ ។​

​នារី​អ្នក​កំដរ​រូបនេះ បាន​ប្រឹង​ច្រាន​កូន​កម្លោះ​ចេញ តែ​ពុំ​អាចទៅរួច ហើយ​ទ្រាំទ្រ ទាំង​ការ​…​ឈឺចាប់ ។ គ្មាន​អ្នកណា​ជួយ មាន​តែ​ស្រែក​ឲ្យធ្វើ​បន្ថែម​ប៉ុណ្ណោះ ។​

​រឿង​ដែល​អស់​សេចក្តី​ថ្លែង​គឺ នាង​ជា​កូនក្រមុំ ! ក៏​អង្គុយ​មើល​សើច​ហ៊ោរ​នឹង​គេ​ដែរ មិនដឹង​ថា​នាង​ជា “​កូនក្រមុំ​” នៃ​មង្គលការ​នេះ​ពិត​ដែរឬទេ​!? ៕ ចន្ទ្រា​

spot_img
×