Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​!!! អាណា​ព្យាបាល​ទាំងឡាយ​ត្រូវ​អាន ហើយ​គិតគូរ​ឡើងវិញ ករណី​បុត្រ​ភ្ងារ​របស់​ខ្លួន​លេង​ហ្គេម​ច្រើន​ម៉ោង​ក្នុង​១​ថ្ងៃៗ ចុងក្រោយ ប្រយ័ត្ន​ដូច​ករណី​ក្មេង​ម្នាក់​នេះ​… ហួសពេល​ស្រេច​! (វីដេអូ)

spot_img

John Nathan Lising អាយុ ៦​ឆ្នាំ នៅ Nueva Ecija ប្រទេស​ហ្វីលីពីន កំពុង​រង​ទទួល​នូវ​ការ​កន្ត្រាក់​មុខ ពី​ថ្ងៃ​ទី ២៣ ខែកក្កដា មក​ម្លេះ ព្រោះតែ​លេង​ហ្គេម​ដល់​ទៅ ៩​ម៉ោង ក្នុង​១​ថ្ងៃៗ ។ ភ្នែក​របស់​វា​ប៉ប្រិច​ពុំ​ឈប់ ហើយ​បបូរមាត់​ញ័រ​ជានិច្ច ។​

​ដោយ​ពិនិត្យឃើញ​អា​ការៈចម្លែក​បែបនេះ លោក Edgar អាយុ ៤១​ឆ្នាំ ជា​ឪពុក និង​នាង Judee អាយុ 40 ឆ្នាំ ជា​ម្តាយ បាន​ប្រញាប់​នាំ យក​កូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​តាម​លទ្ធផល​ថត CT ស្កែន​ខួរក្បាល​របស់​ក្មេង​នេះ ប្រក្រតី​ធម្មតា​ទេ ។ ជាង​១​សប្តាហ៍​ក្រោយមក John នៅតែ​រង​ទទួល​ការ “​កន្ត្រាក់​” ពី ២០-៣០​នាទី ម្តង ដដែល​នោះ​ពុំ​មាន​ប្រើ​បរិក្ខារ​អេឡិចត្រូនិ​ចក្តី ។​

John នៅ​តែ​ទទួល​ការ​កន្ត្រាក់​ជាប្រចាំ​លើ​ផ្ទៃមុខ​រៀងរាល់ថ្ងៃ ។​

​បុរស​ជា​ឪពុក​ពោលថា ៖ “​កូន​ខ្ញុំ​សុខភាព​មាំមួន​ណាស់​! ។ មុន​នេះ​វា​ពុំ​ធ្លាប់​មាន​អា​ការៈចម្លែក​អ្វី​ទេ ។ រោគសញ្ញា​នេះ​ទើប​ឃើញ​អំឡុង​ថ្ងៃ​ទី ២៣-២៤ ខែកក្កដា ដោយ​ពុំ​មាន​សញ្ញា​ឈប់ឈ​រសោះ ។ ខ្ញុំ​គិតថា ទាំងអស់​នោះ​បណ្តាលមកពី​ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ​ច្រើន​ហួសហេតុ ទើប​បណ្តាលឲ្យ​ទៅ​ជា​យ៉ាងនេះ​” ។​

Judee ដែល​ជា​ម្តាយ​វិញ​និយាយថា ៖ “​កូនប្រុស​របស់​ខ្ញុំ​ឲ្យតែ​ងើប​ពី​គេង​គឺ​មើល​ទូរទស្សន៍ ។ វេលា​ម៉ោង​ប្រមាណ ៣​ល្ងាច ពេល​មក​ពី​រៀន​វិញ វា​លេង​ហ្គេម​លើ​ទូរស័ព្ទ ឬ iPaid រហូត​ដល់​កណ្តាល​អាធ្រាត ។ វា​លេង​ហ្គេម​ធម្មតា ដែល​ក្មេងៗ​ពេញនិយម ហើយ​ពុំ​មែន​ជា​ហ្គេម​ភីហ្សា​ទេ ប៉ុន្តែ​វា​ញៀន​។ មុន​នេះ​វា​តែង​សើច​សប្បាយ ហើយ​ពួក​ខ្ញុំ​គិតថា ពុំមាន​បញ្ហា​អ្វី ប៉ុន្តែ​ឥឡូវ​ត្រូវ​ក្លាយជា​បែបនេះ គឺ​កន្ត្រាក់ៗ​… រាល់ថ្ងៃ​!” ។​

​ពួក​ខ្ញុំ​បាន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​ច្រើន តែ​លទ្ធផល​គឺ​ពុំ​ប្រសើរឡើង​សោះ ទើប​ចង់ឲ្យ​អាណា​ព្យាបាល​ទាំងឡាយ​គប្បី​ដឹង ហើយ​មាន​វិធានការ​ជាមុន កុំ​ទុក​យឺត​ពេល ធ្វើ​អ្វី​លែងកើត ដូច​ជា​ពួក​ខ្ញុំ ៕ លី​សា​

spot_img
×