Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ទឹក​ច្រើន​ល្អ សមស្រប​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ មានលទ្ធភាព​បង្កើន​ថែម​ចំណូល តែ​ត្រូវ​រៀបចំ​ឡើង​វិញ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។ មនោសញ្ចេតនា​ល្អប្រសើរ គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ប្រុង​ឆបោក​លុយកាក់​របស់​អ្នក ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​បុព្វហេតុ​ទៅ​ថ្ងៃ​ខាងមុខ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា គួរ​ការពារ ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​អាច​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ ។ លុយកាក់ ស្ថិរភាព​មិន​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​តិចតួច ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត សរសើរ ដោយ​ការខិតខំ​ប្រឹងប្រែង​របស់អ្នក ។ លុយកាក់ អាច​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមី ៖ ការងារ មាន​ភាពងាយស្រួល​គ្រប់យ៉ាង ត្រូវបាន​គ្រប់គ្នា​ជួយ​ជ្រោមជ្រែង ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឲ្យបាន​ច្រើន ។

​ឆ្នាំ​មមែ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ប៉ង​វាយ​ផ្តួល​អ្នក​ពីក្រោយ​ខ្នង ។ លុយកាក់ មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប ។ មនោសញ្ចេតនា រឿង​មនោសញ្ចេតនា ត្រូវ​ច្បាស់លាស់​កុំ​មាន​ភាពស្រពេចស្រពិល ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវមាន​ផែនការ​រៀបចំ​ការងារ​ឡើងវិញ​ថ្ងៃនេះ កុំ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ។ លុយកាក់ ល្អប្រសើរ អាច​បោះទុន​រកស៊ី​ជោគជ័យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ប៉ងប្រាថ្នា​ទុក​ក្នុង​ចិត្ត ។​

​ឆ្នាំ​រកា ៖ ការងារ ៖ ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​កើតមាន​ទំនាស់​ក្នុងការ​ការ​លុយកាក់ ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​មិន​កើនឡើង ។ មនោសញ្ចេតនា គួរ​សកម្ម​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន មិន​ត្រូវ​អភិរក្ស​ជ្រុល ។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល ផ្អែម​ល្ហែម ចំពោះ​គូស្នេហ៍​ដើម្បីឲ្យ​ចំណងស្នេហ៍​កាន់តែក​ក់​ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​តែ​កិច្ចការ​របស់​ខ្លួន កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ នាំ​បង្ក​ការ​អាក់អន់ចិត្ត​គ្នា ។ លុយកាក់ កុំ​ជឿ​សម្តី​អ្នក​ក្រៅ​ជ្រុល​ទោះ​ជា​អ្នក​ស្គាល់គ្នា បញ្ចៀស​ត្រូវ​ចាញ់បោក​អស់​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

spot_img
×