Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំភ្លើង​និង​ដាវ​រាប់ពាន់​កប់​ក្នុង​សាលារៀន​នៅ ​Tokyo

spot_img

អាវុធ​យោធា​ដែល​រួមមាន កាំភ្លើង ដាវ​និង​គ្រាប់បែក​ប្រមាណ​៣០០០ ត្រូវបាន​រកឃើញ​នៅក្រោម​ដី​នា​សាលាបឋមសិក្សា​មួយ នៅ​តូ​ក្យូ​។​

​គ្រាប់បែក​ទម្ងន់​៥០​គីឡូក្រាម​១​គ្រាប់ ប្រវែង​៧០​សង់ទីម៉ែត្រ បន្សល់ទុក​តាំងពី​សង្គ្រាមលោកលើកទី​២

 

​កាលពី​ខែ​មុន ក្រុមកម្មករ​សំណង់​បាន​រកឃើញ​អាវុធ​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ នៅពេលដែល​គេ​កំពុង​ជីក​គ្រឹះ​ក្នុង​ទីលាន​សាលាបឋមសិក្សា​Tanashi ភាគ​ខាងលិច​រដ្ឋធានី​តូ​ក្យូ​ដើម្បី​សាងសង់​ឃ្លាំង​-​នេះ​បើតាម​AFP​។​

​ចំនួន​អាវុធ​ដែល​ត្រូវបាន​រកឃើញ​ក្នុង​ជម្រៅ​1-2 m ក្រោម​ដី រួមមាន​កាំភ្លើង​១៤០០​ដើម ដាវ​១២០០​ដើម គ្រាប់បែក​៨​គ្រាប់ និង​គ្រាប់កាំភ្លើង​៣០២​គ្រាប់ ។​តាម​មន្ដ្រី​ប្រចាំ​តំបន់​ឱ្យដឹងថា ចំនួន​អាវុធ​ទាំងនេះ​សុទ្ធសឹង​បាន​ច្រែះ​ចាប់​និង​ពុំ​អាច​ប្រើប្រាស់ បាន​ទៀត​ទេ​។​

​កាលពី​ខែសីហា​ឆ្នាំទៅ គ្រាប់បែក​១​គ្រាប់​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​Fukushima ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី​២ ហើយ​នៅ​ខែមករា​ឆ្នាំនេះ​គេ​ក៏បាន​រកឃើញ​គ្រាប់បែក​ដូចគ្នា​១​គ្រាប់​ទៀត នៅ​ខេត្ត​Okinawa​។​

៧០​ឆ្នាំ​ហើយ​ដែល​សង្គ្រាម​ត្រូវបាន​បញ្ចប់ ប៉ុន្ដែ​ម្ដងម្កាល​ជប៉ុន​នៅតែ​រកឃើញ​គ្រាប់បែក​ដែល​មិនទាន់​ផ្ទុះ ប៉ុន្ដែ​គេ​កម្រ​ប្រទះឃើញ​នូវ​បរិមាណ​អាវុធ​ច្រើន​ដូច​លើក​នេះឡើយ​៕

សូយន

spot_img
×