Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​យន្ដហោះ​ក្រុមហ៊ុន Ryanair បានធ្វើ​អត្តឃាត​មុនពេល​យន្ដហោះ​ចេញដំណើរ​

spot_img

​ប្រធាន​ក្រុម​ហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​អឺរ៉ុប ត្រូវបាន​រកឃើញថា​ស្លាប់​នៅក្នុង​រថយន្ដ នា​កន្លែង​ចត​រថយន្ដ​សម្រាប់​បុគ្គលិក​នៅ​ព្រលានយន្ដហោះ​។​

​យន្ដហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Ryanair, Ireland សំចត​នៅលើ​ផ្លូវ​ហោះហើរ​

​បណ្ដា​បុគ្គលិក​នៃ​ក្រុមហ៊ុន Ryanair Ireland មាន​អារម្មណ៍​មិន​ប្រក្រតី​ពេលដែល​ពុំ​ឃើញ​ប្រធាន​ក្រុម​ហោះហើរ Jouke Schrale, អាយុ​៤៥​ឆ្នាំ រាយការណ៍​អំពី​ជើងហោះហើរ​ឆ្ងាយ​មួយ​ដូច​ទម្លាប់​ធម្មតា​នៅ​ថ្ងៃទី​៣ ខែសីហា ។​

​ក្រោយមក​គេ​បាន​រកឃើញ Schrale បាន​ស្លាប់​នៅក្នុង​រថយន្ដ ហើយ​តាម​ការសន្និដ្ឋាន​គាត់​បានធ្វើ​អត្តឃាត​។​

​ជើងហោះហើរ​ដែល​ត្រូវ​ចេញដំណើរ​នៅ​ម៉ោង​៨​និង​៣០​នាទី​ពី​Malaga ទៅកាន់​Brussels, ប្រទេស​បែ​ល​ហ្សិ​ក​ត្រូវ​ពន្យារពេល​ប៉ុន្មាន​ម៉ោង​ដើម្បី​រៀច​បំ​អ្នកបើកបរ​ជំនួស​។​

​អ្នក​រួម​អាជីព​របស់លោក​សុទ្ធសឹង​តក់ស្លុត​យ៉ាងខ្លាំង​។ Schrale សញ្ជាតិ​ហូ​ឡង់ ធ្វើ​ការឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​ទ្វីបអឺរ៉ុប​នេះ​បាន​១០​ឆ្នាំ​ហើយ​។ គាត់​រស់នៅ​ជាមួយ​ភរិយា​នា​ប្រទេស​អេ​ស្ប៉ា​ញ​។​

​គួររម្លឹកថា អ្នកបើកបរ​និង​បម្រើការ​នៅ​ក្រុមហ៊ុន​នេះ​ទើបតែ​ធ្វើ​កុបកម្ម​ដើម្បី​ប្រឆាំងនឹង​លក្ខខណ្ឌ​ការងារ ព្រមទាំង​សម្ពាធ ពេលវេលា​ធ្វើការ​ច្រើនពេក​។​កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ​ត្រូវ​លុបចោល​ជើងហោះហើរ​រាប់ពាន់ ព្រោះតែ​អ្នកបើកបរ​ជាច្រើន​សុំ​លាឈប់​ពី​ការងារ​៕សូយន

spot_img
×