Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រញ្ជួយ​ដី​នៅ​ឥណ្ឌូណេស៊ី​៖​ភ្ញៀវទេសចរ​ជាង​២០០០​នាក់ ត្រូវបាន​ជម្លៀស​ដោយ​សុវត្ថិភាព​(មានវីដេអូ)

spot_img

ថ្ងៃទី​៦ ខែសីហា ឥណ្ឌូណេស៊ី​បាន​ជម្លៀស​ភ្ញៀវទេសចរ​ជាង​២០០០​នាក់ បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត ៧Richter នៅ​កោះ​Lombok ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច​៩៨​នាក់​។​

​ភ្ញៀវទេសចរ​រង់ចាំ​ជើងហោះហើ​រ​ជម្លៀសចេញ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ Praya នៅ​Lombok, Nusa Tenggara​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​

​ភ្ញៀវទេសចរ​រង់ចាំ​ជើងហោះហើ​រ​ជម្លៀសចេញ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ Praya នៅ​Lombok, Nusa Tenggara​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​

​កងកម្លាំង​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅមាន​ជីវិត​ក្នុង​គំនរ​ផេះផង់ ក្រោយពេល​អគារ​ជាច្រើន​បាន​បាក់ស្រុត​ក្នុងការ​រញ្ជួយ​ដី នា​យប់​ថ្ងៃទី​៥ ខែសីហា​។​

​តាម​ការប៉ាន់ស្មាន​មាន​ភ្ញៀវទេសចរ​ប្រមាណ​ពី 2.000-2.700​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ប្រជុំ​កោះ​Gili ចម្ងាយ​ពី​តំបន់​សមុទ្រ Lombok ប៉ុន្មាន​គីឡូម៉ែត្រ​ភាគ​ពាយព្យ​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​កាត់បន្ថយ​គ្រោះមហន្ដរាយធម្មជាតិ​ឥណ្ឌូណេស៊ី​(BNPB), លោក​Sutopo Purwo Nugroho ព្រមាន​ថា ចំនូ​ន​អ្នកស្លាប់​និង​របួស​នៅមាន​បន្ថែមទៀត ហើយ​បញ្ជាក់ថា​អ្នកស្លាប់​ទាំងអស់​សុទ្ធសឹង​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​។​

​តាម​មន្ដ្រី​ស្រុក Lombok​ខាងជើង ប៉ាន់ប្រមាណ​ថា តំបន់​នេះ​រង​ការខូចខាត​ប្រមាណ​៨០​ភាគរយ ហើយ​ទូទាំង​តំបន់​កំពុងស្ថិត​ក្នុងស្ថានភាព​គ្មាន​អគ្គិសនី​៕សូយន

spot_img
×