Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​ជា​១០​នាក់​ដែល​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​ទុក​នៅ​ផ្ទះ​វីឡា​មួយ​នៅ​ខណ្ឌ​ចំកា​មន​បាន​រត់​រួច​

spot_img

​ភ្នំពេញ ​៖ ​ក្មេងស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត​ដឹកយក​ទៅ​បង្ខាំង​ទុក​នៅ​ភូមិគ្រឹះ​មួយកន្លែង​មិនចាំ​ទីតាំ​ងអស់​រយះពេល​ចំនួន​២​យប់​៣​ថ្ងៃ​មក​ហើយ​តែ​នាង​មិន​ចាំ​ច្បាស់​នៃ​ទីតាំង​បង្ខាំង​នោះទេ ដោយ​នាង​សំណាងល្អ​បាន​រត់​ចេញមកក្រៅ ហើយ​រក​គេ​ជួយ នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ។​

ក្រោយ​កើតហេតុ​ឪពុក​បង្កើត​យុវតី​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ បាន​ប្រាប់ឲ្យដឹង​ថា កូនស្រី​របស់​គាត់​មានឈ្មោះ ស៊ុំ ណាវិន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ទួល​អំពិល ស្នាក់នៅ​ក្នុង​បន្ទុកគ្រួសា​រ នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ដោយ​កូន​គាត់​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO -9927 ទៅ​រៀន​គួរ​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៨ លុះ​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែ​ឆ្នាំ​ដដែល ក៏​បាន​ទទួល​ទូរ​សព្ទ័​ពី​កូនស្រី​គាត់​និយាយ​បាន​តែ​២​ទៅ​៣​មាត់​ស្រែក​ឲ្យ​គាត់​ជួយ ស្រាប់តែ​ទូរ​សព្ទ័​បាន​កាត់ផ្តាច់​ប្រពន្ធ័​តេ​ទៅ​វិញ​លែង​ចូល​។ ហើយ​រូបលោក​ជា​ឪពុក ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​សរ និង​អាវុធហត្ថ​ខណ្ឌចំការមន​ឲ្យជួយ​អន្តរាគមន៍​។​

លោកឳពុក​ជនរងគ្រោះ​បន្តថា​៖​ស្រាប់តែ​នៅវេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ រូបគាត់​ក៏​បាន​ទទួល​ទូរ​សព្ទ័​រោទ៏ ដោយ​ឮ​តែ​សម្លេង​កូនស្រី​ជា​ជនរងគ្រោះ​តេ​មក​ថា ឲ្យ​គាត់​មក​ទទួល​នាង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២ ដោយ​រូបគាត់​មាន​អា​រម្ម​ណ៏​ត្រេកអរ​យ៉ាងខ្លាំង ហើយក៏​បាន​ចេញ​ទៅ​ដឹក​កូនស្រី​របស់​គាត់​ត្រលប់​មក​ផ្ទះ​វិញ ខ​ណះពេល​បានជួ​បកូនស្រី​គាត់​បាន​ឃើញ​សភាព​កូន​គាត់​ទន់ខ្សោយ​និយាយ​លែង​ចង់​រួច ដោយ​មាន​អាកា​រះ​អស់កំលាំង​ទន់ខ្សោយ​សូម្បី​អង្គុយ​ស្ទើតែ​មិន​ចង់​កើត​។​

ជាមួយគ្នា​នោះ​បុរស​ជា​ឪពុក​បាន​បន្តថា ពេល​ដែល​គាត់​សួរ​ថា​មាន​រឿង​អី​កើតឡើង​ចំពោះ​កូនស្រី ជនរងគ្រោះ​ក៏​បាន​ឆ្លើយថា នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត​ហើយ​យក​មក​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ​កន្លែង​ដែល​នាង​មិន​ចាំ​កន្លែង​នៅ​ខណ្ឌចំការមន និង​មាន​យុវតី​ជាង​១០​នាក់​ទៀត​ដែល​កំពុង​ឋិត​នៅ​បង្ខាំង​ទុក​ជាមួយនិង​នាង​ដែរ​។ ដោយ​យុវតី​ខាងលើ​នេះ​មាន​សំណាង​ល្អ​បាន​រត់​គេច​ផុត​ចេញមក​រួច​តែ​ម្នាក់ឯង ហើយក៏​បាន​ស្រែក​ឲ្យគេ​ជួយ ។​

មកដល់​ពេល​នេះ​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​កំពុងតែ​បើក​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដើម្បី​រំដោះ​ក្មេងស្រី​ចំនួន​ជាង​១០​នាក់​ទៀត​ដែល​កំពុងតែ​បង្ខាំង​ទុក​បង្អត់បាយ​បង្អត់ទឹក​និង​ស្វែងរក​ចាប់​ឧក្រិដ្ឋជន​ខាងលើ​មក​ផ្តន្ទារ​ទោស​តាម​ផ្លូវច្បាប់​នាពេល​ឆាប់ៗ​ខាង​មុខ​ន​៕ ​ដោយ ​​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×