Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បាន​៣​ថ្ងៃ ប៉ូលីស​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០១៨ នៅ​ចំណុច​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

មន្ត្រី​ប៉ូលីស​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បានអោយដឹងថា ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ថា មាន​ប្រដាប់​អាវុធ​ខ្លី​រួច ប៉ូលីស​ក៏បាន​បើក​ការស៊ើបអង្កេត ដោយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទំនប់ទឹក រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក៏​ឈាន​ដល់​ឃាត់​ជនសង្ស័យ​មានឈ្មោះ រ៉ាត់ វណ្ណី អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​ស​ប៊ិត សង្កាត់​ទន្លេបាសាក់ ហើយ​សាកសួរ​នាំ​ជនសង្ស័យ​បាន​ទទួលស្គាល់​បាន​ប្រព្រឹត្ត​ប្លន់​ប្រដាប់អាវុធ​ដក​កាំភ្លើង​ម៉ាក​កា​៥៤​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​រងគ្រោះ ។​

មន្ត្រី​ប៉ូលីស​បាន​បន្តថា ក្រោយ​ពី​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា បាន​យក​ម៉ូតូ​រងគ្រោះ​ទៅ​លក់​អោយ​គេ​នៅ​ស្រុក​សំរោង​ខេត្ត​តាកែវ បាន​តំលៃ​៦៥០​ដុល្លារ ។​ក្រោយពី​ទទួលបាន​ការសារភាព​នេះ រួច​ប៉ូលីស​ក៏​បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​សហការ​ជា​អធិការ​ស្រុក​សំរោង ខេត្តតាកែវ ឃាត់​បុរស​ជនសង្ស័យ​ឈ្មោះ សន សំអាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កសិករ​ស្នាក់នៅ​ភូមិ​ពេជ្រ​ឥន្ទ្រា ឃុំ បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ឃាត់​ពី​បទ​ទទួល​ផល​ចោរកម្ម យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ហើយ​ជនសង្ស័យ​ទទួលស្គាល់​បាន​ទិញ​ម៉ូតូ​ម៉ាក​ម៉ូតូ​ស៊ុយ​សូ​គី​លេត ពណ៌​ក្រហម​ស ពាក់​ស្លាក​លេខ កណ្តាល ១Z-២៤០៣​ក្នុង​តំលៃ​៦៨០​ដុល្លារ​ហើយ​ខ្លួន​យកទៅ​លក់​បន្ត​អោយទៅ​ខេត្ត​កំពង់ស្ពឺ​បាន​តំលៃ​៧២០​ដុល្លារ​ក្រោយមក​ក៏​បាន​យល​លុយ​ចាយវាយ​អស់​ទើប​សមត្ថកិច្ច​មក​ដល់​ចាប់​ខ្លួន​តែម្ដង ។​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ពី​បទ​ប្រើ​អាវុធខ្លី​ម៉ាក​កា​៥៤​ភ្ជង់​ប្លន់​ម៉ូតូ​ស្ត្រី​រងគ្រោះ​បាន​សម្រេច​និង​ជនសង្ស័យ​ម្នាក់​ទៀត​ឃាត់​ពី​បទ​ទទួល​ល​ផល​ចោរកម្ម​ទិញ​ម៉ូតូ​ដោយ​គ្មាន​ឯកសារ​និង​កសាង​សំណុំរឿង​បញ្ជូលទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​តាម​ផ្លូវច្បាប់ ។​

គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១៨ មាន​ករណី​ជនប្រដាប់អាវុធ​៣​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ ឈ្មោះ រ៉​ន ស្រី​នី​ត ដោយ​ប្លន់​យក​ម៉ូតូ​ស៊ុយ​សូ​គី​លេត ពណ៌​ក្រហម​ស ពាក់​ស្លាក​លេខ កណ្តាល ១Z ២៤០៣ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត​កែង​ផ្លូវ​ម៉ៅ​សេទុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ ភ្លាមៗ​ជនរងគ្រោះ​បាន​ទៅ​ប៉ុស្តិ៍​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនល្មើស​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​ក្រោយពី​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​បាន​៣​ថ្ងៃ​ជនសង្ស័យ​ក៏​ត្រូវបាន​ឃាត់ខ្លួន​តែម្តង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×