Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​របស់​គេ​សោះ​យក​ទុក្ខ​ដាក់ខ្លួន​ មន្ត្រី​យោធា​ម្នាក់​ ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​រឿង​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​អ្នកលក់​ប្រហិ​ត​

spot_img

​ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​៦​សីហា​សំណុំរឿង​មន្ត្រី យោធា ជា នាយរង​ការិយាល័យ​ហ្វឹកហ្វឺន នៃ​កង​ឯកភាព​ទីចាត់ការ​បំភ័ន្ត​អក្ខ​រ​​ដែល​ដក​កាំភ្លើង វាយ​ក្បាល​អ្នកលក់ ប្រហិត​ចៀន បែកក្បាល ដោយសារ​រឿង​គ្រោះថ្នាក់​ចរ​រាចរ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា​​ឆ្នាំ​២០១៨​នេះ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សម្រេច​បញ្ជូន ទាំង​មនុស្ស និង​សំណុំរឿង ទៅ​តុលាការ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​តុលាការ​សម្រេច ព្រោះ​តែ​សមត្ថកិច្ច អស់​សមត្ថភាព​ដោះស្រាយ តាមរយៈ ការផ្តល់​ឱកាស​ឲ្យ​​ភាគី​ជនសង្ស័យ សម្រួល​ជា​សំណង​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​។​

​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា មូលហេតុ ដែល​ភាគី​ទាំង សងខាង សម្របសម្រួល​គ្នា មិនបាន ដោយសារ ភាគី​ជនសង្ស័យ​​អាង​អំណាច សង​លុយ​ទៅ​ជនរងគ្រោះ​តិចតួច ចំណែក​ភាគី​ជនរងគ្រោះ ទាម​ទារជំងឺចិត្ត​ច្រើន​ពេក ដូច្នេះ សមត្ថកិច្ច​ជំនាញ​​ក៏​សម្រេច​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ឲ្យ​តុលាការ ចាត់ការ កុំ​អី រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​​ត្រូវ​ចប់​នៅ​អធិការនគរបាល​ខណ្ឌ​សែន​សុខ ដោយ​ពុំ​ចាំបាច់ បញ្ជូន​រឿង ទៅ​តុលាការ​នោះទេ​។​

​តាម​របាយការណ៍​របស់ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ យោធា​ពាក់​ស័ក្តិ​៤​កន្លះ មាន​តួនាទី​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន នៃ​កង​ឯកភាព​ទីចាត់ការ​បំភ័ន្ត​អក្ខ​រ មាន​អត្តលេខ ០៥៩០៥១​។​ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វណ្ណៈ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់​ប្រហិត​ចៀន​តាម​រទេះ ស្នាក់នៅ​ផ្ទះជួល​​ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង​។​

​គួររំលឹកថា សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​យប់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​ជនសង្ស័យ​​យក​អាវុធ​ខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយ​ក្បាល ជនរងគ្រោះ​បែក​។​ ​មូលហេតុ​ដែល​ឈាន​ដល់ ការប្រើ​អំពើហិង្សា នេះ​ផ្តើមចេញ​ពី គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មិត្តភក្តិ​របស់​ជនសង្ស័យ បើកបរ​​រថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែន ក្រោម​ស្ថានភាព​ស្រវឹង ទៅបុក រ៉ឺម៉ក​ប្រហិត​របស់​ជនរងគ្រោះ​​ដែល​កើតឡើង​នៅ​ចំណុច​មុខ​វត្ត​សំរោង​អណ្តែត តាមផ្លូវ​បេតុង ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។​

ក្រោយមក ជនសង្ស័យ​បាន​ជិះ​រថយន្ត​ម៉ាក​ព្រូ​ស មក​ជួយ​អន្តរាគមន៍ រហូត​ឈានដល់​ការបង្ក​ហិង្សា​លើ​ជនរងគ្រោះ​តែម្តងទៅ​។​
​គួរបញ្ជាក់​ថា សំណុំរឿង ស្ថិតនៅក្រោម​ចំណាត់ការ​របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×