Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ចម្រៀង ជិះ​ឧទ្ធ​ម្ភាគ​ចក្រ ទៅ​បើក​គម្រោង​លក់​ដី មិន​ចាញ់​ឧក​ញ៉ា​ឡើយ

spot_img

​​ភ្នំពេញ​៖ មានអី​តែ​ឧកញ៉ាៗ​ល្បីៗ​នោះ សូម្បី​តែ​តារាចម្រៀង ខេមរៈ សេរី​មន្ត ក៏​អាច​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​លក់​ដី​បានដែរ ។ តារា​ចម្រៀង​រូប​នេះ បាន​ចាប់​ដៃគូរ​វិនិយោគ ឧកញ៉ា​ជើង​ថ្មី ឡេង ណា​វ៉ាត់​ត្រា ក្នុង​ការបើក​គម្រោង​លក់​ដី​ឡូតិ៍ ហើយ​រាល់​អតិថិជន​ទិញ​ដី​មួយ​ឡូត៍ នឹង​ថែម​ជូន សំបុត្រ​យន្តហោះ​ទៅ​សាំង​ហ្គា​ពួ ពី​យប់​បី​ថ្ងៃ ។ នេះ​ជា​មុខរបរ​ថ្មី​មួយទៀត​របស់​ខេមរៈ សេរី​មន្ត បន្ថែម​លើ​អាជីព​ច្រៀង​នាពេល​បច្ចុប្បន្ន​។​

​ទើប​នឹង​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​ព្រាប សុវត្ថិ ចាយ​ទុន​ជាង​៥​លាន​ដុល្លារ មិន​បាន​ប៉ុន្មាន​ផង តារាចម្រៀង លោក លោក ឡេង ណា​វ៉ាត់​ត្រា បានប្រកាស​ការចាប់​ដៃ​គូ​ជាមួយ​តារាចម្រៀង លោក ខេមរៈ សិរី​មន្ត ដែល​ការប្រកាស​ចាប់​ដៃគូ​ថ្មី​នេះ មាន​ដើមទុន​សរុប​ប្រមាណ​ជាង​១០​លាន​ដុល្លារ​។​

នេះ​គឺជា​លើក​ទី​១​របស់​តារាចម្រៀង ខេមរៈ សិរី​មន្ត ដែល​បាន​ប្រកាស​ចាប់ផ្តើម​ជំនួញ​ផ្នែក​អចលនទ្រព្យ ដែល​ការប្រកាស​បើកមុខ​លក់ដូរ​ជំនួញ ចាយ​ទុន​រាប់​លាន​ដុល្លារ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​ទីតាំង​ដី​ឡូតិ៍​ផ្ទាល់នា​ភូមិ ក្រាំង​ទ្រា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​លោក ខេមរៈ សិរី​មន្ត បានបញ្ជាក់​ថា បច្ចុប្បន្ន​ជំនួញ​លើ​ផ្នែក​អចល​ទ្រព្យ​មាន​ការរីកចម្រើន​ខ្លាំង ហើយ​លោក​ពិតជា​សប្បាយចិត្ត ដែល​បាន​សហការ​រកស៊ី​រួមគ្នា ជាមួយ​លោក​ឧកញ៉ា ឡេង​ណា​វ៉ាត់​ត្រា ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ លើ​ជំនួញ​ដីធ្លី និង​លំនៅដ្ឋាន ហើយ​ក៏​ដោយសារ​សង្កេត​ឃើញ​ពិ​តម្រូវការ​នៃ​ដីធ្លី និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ មាន​ការកើនឡើង​កាន់​តែ​ខ្លាំង​។ លោក​បញ្ជាក់ដែរថា លោក​បន្តថា​បើ​ទោះបីជា​បើក​ជំនួញ​ថ្មី ប៉ុន្តែ​លោក​នៅតែ​បន្ត​ការងារ​សិល្បៈ​ជាធម្មតា ហើយ​លោក​រំពឹង​ថា​ជំនួញ​ថ្មី ដែល​មាន​ទីតាំង​ល្អ​ជាប់​រោងចក្រ​ផ្ទាល់​នេះ​នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​។​

​លោក ឡេង ណា​វ៉ាត់​ត្រា បញ្ជាក់ថា គម្រោង​វិនិយោគ​ជា​មួយ​តារាចម្រៀង ខេមរៈ សិរី​មន្ត លើ​ផ្ទៃដី​សរុប​ប្រមាណ​៤០​ហិច​តា ដែល​ចាយ​ទុន​ប្រមា​ជាង​១០​លាន​ដុល្លារ ដែល​មាន​ភាគហ៊ុន​លោក ៥០​ភាគរយ និង​លោក ខេរៈ សិរី​មន្ត ៥០​ភាគរយ​ដែល​ចែកចេញ​ជា​៣​គម្រោង​ប៉ុន្តែ​នេះ​គឺជា​ការផ្តើម​គម្រោង​ទី​១​សិន​។​

​ឧកញ៉ា លោក ឡេង ណា​វ៉ាត់​ត្រា បានប្រកាស​បញ្ចេញ​គម្រោង ពុះ​ឡូតិ៍​នៅ​តំបន់​ខេត្ត​កំពង់ស្ពឺ​នេះដែរ ជាមួយ​តារាចម្រៀង​ព្រាប សុវត្ថិ កាលពី​ចុងខែ​កក្កដា​កន្លងទៅ​នេះ​ក្រោម​ទុន​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អាមេរិក​នោះ​ទេ​លើ​ផ្ទៃ​ដី​ចំនួម​១៣​ហិកតា ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×