Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឃាតករ​ម្នាក់ ដែល​បាន​យក​កាំបិត​បុ័ង​តោ អារ​ក​សម្លាប់​បុរស​មិត្តភក្តិ ដែល​ផឹកស៊ី​ជាមួយ​គ្នា​រាល់ថ្ងៃ​

spot_img

​សៀមរាប ​៖ ករណី​ឃាតកម្ម​ដែល​ឃាតក​ដៃ​ឆៅ​បាន​យក​កាំបិត​បុ័ងតោ​អារ​ក​សម្លាប់​បុរស​វ័យ​ចំណាស់​ជា​ជនពិការ​ម្នាក់ ត្រូវ​បាន​កងកម្លាំង​នគរបាល ស្រាវជ្រាវ​និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​។ ប្រតិ​ប​តិ្ត​ការនេះ ធ្វើឡើង​ដោយ កងកម្លាំង​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ខេត្តសៀមរាប ដឹកនាំ​រួម​ដោយ​លោក​ឧត្តម សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការរង​ផែន​នគរបាល​ព្រហ្ម​ទណ្ឌ និង​ដោយ​មាន​ការសម្របសម្រួល ពី​តំណាង​អយ្យការ​ខេត្ត​ទាំង​២ ។ ហេតុការណ៍​ឃាត់ខ្លួន​ជន​ស​ង្ស័ យ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៦​និង ៣០​នាទី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​គុត​តា​សត ឃុំ​គុត​តា​សត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្តា​រ៉េត ស្នងការរង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​កើតហេតុ លោក​បាន​ប្រជុំ​កម្លាំង​នគរបាល​ជំនាញ ចេញ​ប្រតិបត្តិការ​ភ្លាមៗ​។​ ​ក្នុងនោះ​មាន​កម្លាំង​សហការ រួមមាន​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នគរបាល​សន្តិសុខ​ផ្ទៃក្នុង នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ដោយ​មាន​ការ​សម្រប​សម្រួល ពី​តំណាង​អយ្យការ​ខេត្ត​ទាំង​២ ទើប​អាច​ចាប់​ឃាតក​ដៃ​ឆៅ ដែល​បាន​យក​កាំបិត​បុ័ងតោ​អារ​ក សម្លាប់​បុរស​វ័យ​ចំណាស់ នៅ​ស្រុក​សូទ្រនិគម នេះ​បាន​ដោយ​ជោគជ័យ​។ លោក​បន្តថា ឃាតករ​ឈ្មោះ អ៊ុច ចាន់ណា ហៅ​ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ដែល​បាន​ធ្វើ​សកម្មភាព យក​កាំបិតប៉័ងតោ​អារ​ក ជនរងគ្រោះ​ឈ្មោះ ឈិត ខ្វាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ ជា​ជនពិការ​ស្វឹតជើង នៅ​ភូមិ​ជាមួយគ្នា បណ្តាលឲ្យ​ស្លាប់​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់​ជនរងគ្រោះ​។​

​ឃាតករ ក្រោយ​ពី​សម្លាប់​ជនរងគ្រោះ បាន​រត់​គេ​ខ្លួន​មក​ខេត្ត​បន្ទាយមានជ័យ កម្លាំង​ជំនាញ​នគរបាល​ខេត្តសៀមរាប បាន​ស្នើសុំ​សហការ​ជាមួយ និង​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយ​ពេល​សម្លាប់​រួច​ជនល្មើស បាន​ទុក​កាំបិត​ចោល​លើ​គ្រែ ក្បែរ​សាកសព​ហើយ​រត់ គេចខ្លួន​មក​ផ្ទះ សោម សំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវជា​ឪពុកមា នៅ​ភូមិគុ​ត្ត​សត ឃុំ​គុត្ត​ស​ត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​រង បានបញ្ជាក់​ថា ជនរងគ្រោះ​និង​ជនល្មើស តែងតែ​ផឹក​ស្រា​ជុំគ្នា តែ​ជនរងគ្រោះ​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​អ្នក​ណា​ទេ ចំពោះ​ជនល្មើស​តាម​ការ​ការឲ្យដឹង ពី​នគរបាល​ខេត្តសៀមរាប ជា​មនុស្ស​ចង់​ក្លាយជា​វិកល​ចរិក ព្រោះ​ផឹកស្រា​។​

​សូម​រំលឹក​ថា មាន​ហេតុការណ៍​ឃាតកម្ម នៅវេលា​ម៉ោង​២០​និង ២០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​៥ ខែ​សីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម មាន​ករណី​បុរស​ម្នាក់​បាន អាករ​សម្លាប់ ដោយ​កាំបិត​តាំង​តោ ទៅលើ​ជនរងគ្រោះ​។ ករណី​នេះ​កើត​មាន​​នៅ​ខាង​ខេត្ត​សៀមរាប ជន​ប្រព្រឹត្ត​បទល្មើស ត្រូវបាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​សំណុំ​រឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×