Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ព្រម​សង​ថ្លៃ​ប៉ះ​ខូច​រថយន្ត ជនសង្ស័យ បាញ់​អ្នក​បើក​ឡាន​ដឹក​ទឹកកក ស្លាប់​ម្នាក់ ហើយ​គេចខ្លួន​បាត់​

spot_img

​បាត់ដំបង ​៖ ដោយសារ​មាន​ទំនាស់​ពាក្យសម្ដី រឿង​ប៉ះពារ​ខូច​ឡាន ជនសង្ស័យ​ឲ្យ ជនរងគ្រោះ សង​ថ្លៃ​រថយន្ត​ដឹក​ទឹកកក ប៉ះ​ខូច​ឡាន ហើយ​ជនរងគ្រោះ ប្រកែក​មិន​សង ទើប​ជនល្មើស បាន​ទាញ​កាំភ្លើងខ្លី បាញ់​អ្នក​បើក​ឡាន​ដឹក​ទឹកកក ស្លាប់​ម្នាក់ ។ រហូតមកដល់​ថ្ងៃ​ទី​៧​ខែ​សីហា​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ឃាតករ​ដៃ​ឆៅ​ទាំង​២​នាក់​នោះ នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ នៅ​ចំណុច​វាល​អន្ទង់ស ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា បង្ក​ដោយ​ជនសង្ស័យ​ចំនួន ២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ​មិនចាំ​ស្លាក​លេខ ១​គ្រឿង មក​ឈប់​មុខ​រថយន្ត​ដឹក​ទឹកកក ១​គ្រឿង​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានឲ្យដឹងថា ជនរងគ្រោះ​មាន​គ្នា ៣​នាក់​ជិះ​រថយន្ត​ដឹក​ទឹកកក គឺ​ទី​១.​ឈ្មោះ ពេជ្រ ភិសា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកបើកបរ (​ស្លាប់​) ទី​២.​ឈ្មោះ ហេង ឡិច ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​៣.​ឈ្មោះ ប៊ូ ចា​ន្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​។​

​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​ខ្លី បាញ់​សំដៅ​ជនរងគ្រោះ នៅលើ​ឡាន​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ស្លាប់ នៅតាម​ផ្លូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​វរសេនីយ៍ឯក បានបញ្ជាក់​ថា មូលហេតុ​នៃ​ករណីនេះ គឺ​បណ្តាលមកពី​ទំនាស់​ពាក្យសម្ដី នឹង​គ្នា ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បើក​រថយន្ត​ប៉ះគ្នា ហើយ​ជនសង្ស័យ ឲ្យ​សង​ថ្លៃ​រថយន្ត​ដឹក​ទឹកកក​ប៉ះពារ​ខូច​ឡាន ជនរងគ្រោះ​ប្រកែក​មិន​សង ទើប​ជនសង្ស័យ​ទាញ​កាំភ្លើង​បាញ់សម្លាប់​តែម្តង​។ ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​ជនសង្ស័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×