Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​បុក​ម៉ូតូ បញ្ច្រាសទិស​គ្នា ស្លាប់​នាយ​ទា​ហ៊ាន​វរ​សេនា​តូច​៣៧២​ម្នាក់​

spot_img

​ខេត្ត​ព្រះវិហារ​ ៖ ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត បុក​ម៉ូតូ ក្នុង​ទិស​ដី​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​នាយទាហ៊ាន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទួល​៤២ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៥ និង​២០៦ ក្នុង​ភូមិ​ត្រពាំង​សង្កែ​ខាងលិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ រថយន្ត​១​គ្រឿង បើក​វ៉ា​ម៉ូតូ​១​គ្រឿង ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មុន​កើតហេតុ​រថយន្ត​១​គ្រឿង ម៉ាក​អ៊ី​សុ​យ​សុ​យ ពណ៌​ស ពាក់​ស្លាក​លេខ រតនគិរី​៣A-០០៨៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ ក៏​រេ​ចង្កួត​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ម៉ាក់​សង​កូរេ ពណ៌​ក្រហម បើក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ​មានឈ្មោះ ត្រក អឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អត្តលេខ ២២៩៥៩៨ កងអនុសេនាតូច​បញ្ជូន​សារ​វរ​សេនា​តូច​៣៧២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិតក្នុង​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ ក្រោយពេល​បង្កហេតុ​រួច ម្ចាស់​រថយន្ត បើកទ្វារ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ បន្សល់​ទុក​រថយន្ត នៅ​នឹង​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ព្រម​ជាមួយ​មេ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង រួច​យក​រថយន្ត ដឹក​សព​ជនរងគ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ នាំយក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត រង់ចាំ​សាមីខ្លួន​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×