Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! រៀបការបានតែ១ថ្ងៃ កូន​ក្រមុំ​ត្រូវ​លា​ចាក​លោក​​ដោយ​សារ… (​វីដេអូ​)

spot_img

​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​អាយុ ២៤ ឆ្នាំ ដែល​រង​ទទួល​នូវ​ជំងឺមហារីក​ឆ្អឹង​ដំណាក់កាល​ទី​៤ បាន​ស្លាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​បាន​បំពេញ​តាម​បំណងប្រាថ្នា​របស់​នាង រៀបការ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​បានតែ​១​ថ្ងៃ​ប៉ុណ្ណោះ ។​

​នាង Fatin Nursyahirah Yusuf បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Azzam កាលពី​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៧ ។​

​បងប្រុស​របស់​នាង​ឈ្មោះ Shukur Yusuf អាយុ ៣០ ឆ្នាំ បាន​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ គាត់​បាន​ចងក្រង​ឯកសា​អាពាហ៍ពិពាហ៍​របស់​ប្អូនស្រី​របស់គាត់ ដែល​ត្រូវបាន​ចូលរួម​ដោយ​សមាជិកគ្រួសារ​, មិត្តភក្តិ និង​មន្ត្រី​អាពាហ៍ពិពាហ៍​មូស្លីម ។​

Fatin បានទទួល​ការវះកាត់ ២ ដង និង​ព្យាបាល​ដោយ​កាំរស្មី កាលពី​ឆ្នាំមុន ប៉ុន្តែ ជំងឺមហារីក​ដ៏​កាច​សាហាវ​នេះ បាន​រីក​រាល​នៅក្នុង​ខ្លួន​របស់​នាង​រួច​បាត់ទៅហើយ ។​

Shukur បាន​ប្រាប់ mStar Online ថា​៖ «​នាង​ពុំ​អាច​លួងលោម​ចិត្ត​បានទេ ។ ហើយ​ខ្ញុំ​បាន​ព្យាយាម​លើកទឹកចិត្ត​នាង និង​សូម្បី​ខ្ញុំ​យំ​ខ្លួនឯង​» ។ «​ប្អូនស្រី​របស់ខ្ញុំ​មានបំណង​ប្រាថ្នា​រៀបការ​ជាមួយ​មិត្ត​ប្រុស​របស់​នាង ទោះបី​លក្ខខណ្ឌ​របស់​នាង​កាន់តែ​យ៉ាប់យ៉ឺន​បែបនេះ​ក៏ដោយ ហើយ​គ្រួសារ​ទាំងសងខាង​ក៏​យល់ព្រម​» ។​

​គាត់​បន្តថា​៖ «​យើង​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ដោយ Azzam និង​ភាពស្មោះត្រង់​របស់​គ្រួសារ​គាត់ ដែល​បាន​ទទួលយក​មនុស្សម្នា​ក់មាន​ជំងឺ ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ។ ក្រោយ​ពិធី​បុណ្យសព យើងទាំងអស់គ្នា​ក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​ចូលរួម​របស់​ពួកគេ និង​មាន​អារម្មណ៍​ធូរស្បើយ​ខ្លាំង ដែល​ពួកគេ​អាច​បាន​រួបរួមគ្នា​ជា​គូ​ស្វាមី ភរិយា បើទោះបី​វា​កើតឡើង​ត្រឹមតែ​រយៈពេល​ដ៏​ខ្លី​ក៏ដោយ​» ។​

Shukur និយាយថា​៖ «​នាង​គឺជា​មនុ​ស្សមាន​សុភមង្គល​ម្នាក់ ។ ប៉ុន្តែ នាង​ចង់​រក្សា​បញ្ហា​ទាំងឡាយ​របស់​នាង​ដោយ​ខ្លួនឯង ព្រោះ​នាង​មិន​ចង់​ធ្វើឱ្យមាន​បញ្ហា​ដល់​នរណាម្នាក់​ឡើយ​» ៕ ចន្ទី (nextshark)

spot_img
×