Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​រថយន្ត​មិន​ប្រកាន់​ស្តាំ​ បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ​នៅ​ស្រុក​កំពង់រោទិ៍​

spot_img

​ស្វាយរៀង​៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​នឹង​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​គ្នា​លាន់​ដូច​រន្ទះបាញ់​បណ្តាល​អោយ​អ្នក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ​.៣១៤D​ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំងរុន​ឃុំ​ព្រះ​ពន្លា​ស្រុក​កំពង់រោទ៌​កាលពី​វេលា​ម៉ោង​៦​និង​១៧​នាទី​ល្ងាច​ថ្ងៃទី​៦​ខែ​សីហា​ឆ្នាំ​២១០៨​។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ព្រះ​ពន្លា​បានអោយដឹងថាៈ​ជនរងគ្រោះ​មានឈ្មោះ​រ៉េ​ន សៅ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ចំណារ ឃុំ ខ្សែ​ត្រ​ស្រុក​កំពង់រោទ៏​ខេត្ត​ស្វាយរៀ​ង​បើកបរ​ម៉ូតូ​ម៉ាក​សង់​សេរី​២០១៧​ពាក់​ផ្លាកលេខ​ស្វា​រៀង​.១J.២៩៨៦​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៍​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង​មក​ដល់​ចំណុះ​កើតហេតុ​ក៍​បាន​បុក​នឹង​ម៉ូតូ​បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​បន្ទាប់​មក​រថយន្ត​បើក​គេច​បាត់​ពី​កន្លែង​កើតហេតុ​តែ​ម្តង​ដោយ​មាន​ការរំខាន​ពី​ខាង​សមត្ថកិច្ច​ណាមួយ​ឡើយ​។

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថាៈ​មូលហេតុ​.​ដែល​បណ្តាល​ឱ្យ​មាន​ករណី​គ្រោះថា្នក់​ចរាចរណ៍​នេះ​កើតឡើង​គឺ​បណ្ត​ល​មកពី​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្ដាំ​។​

​បច្ចុប្បន្ន​. ស​មត្តិ​កិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុុ​។ ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ ឲ្យ​ឱ​ពុក​ម្ដាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម៉ូតូ​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្ថិ៍​រដ្ឋបាល​ឃុំ​ព្រះ​ពន្លា​ ៕  វ៉ៃកូ​

spot_img
×