Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ដ​ព្រះសីហនុ បន្ត​ចុះ​ឆែកឆេរ​អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​

spot_img

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​អាវុធ​ជាតិ​​ផ្ទុះ និង​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ជា​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

សកម្មភាព​នេះ កម្លាំង​នគរបាល បាន​ចុះ​អនុវត្តន៍​បន្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​។ ក្នុងនោះ កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធជាតិផ្ទុះ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ឆែកឆេរ អាវុធ​ជាតិ​នៅ​គោលដៅ ចំណុច​រង្វង់​មូល​តោ​២ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​លទ្ធផល​៖
+​ពិនិត្យ​លើ​រថយន្ត​ចំនួន ៧៨​គ្រឿង ក្នុងនោះ ៖
-​ឃាត់​រថយន្ត​ចំនួន ៩​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ដែល​គ្មាន​ប័ណ្ណបើកបរ យក​មក​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​តាម​នីតិវិធី មាន​ដូច​ខាង ក្រោម ៖
១-​រថយន្ត​ម៉ាក HIGH LANDER ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AH-4686 ។​
២-​រថយន្ត​ម៉ាក ALPHARD ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AX-1099 ។​
៣-​រថយន្ត​ម៉ាក HYUNDAI ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2B-8098 ។​
៤-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2B-1926 ។​
៥-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-2303 ។​
៦-​រថយន្ត​ម៉ាក TRITON ពណ៌​ប្រផេះ​ក្រ​ម៉ៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2K- 3406 ។​
៧-​រថយន្ត​ម៉ាក HIGH LANDER ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AH-1092 ។​
៨-​រថយន្ត​ម៉ាក NISSAN ពណ៌​ស​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2X-3118 ។​
៩-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2Q-1021៕ ដែន សីមា​

spot_img
×