Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ម្នា​ក់រង​ដង​អំបោស​យ៉ាង​សាហាវ​ពី​បុគ្គលិក​ហាង បន្ទាប់​បដិសេធ​បង់លុយ ៥ $ ព្រោះ​ក្តៅ​ចិត្ត​​ធ្វើ​ចិញ្ចើម​ឲ្យ​អាក្រក់ (​វីដេអូ​)

spot_img

​ហាង​ធ្វើ​ក្រចក​មួយ​នៅក្នុង​ទីក្រុង​ញូវយ៉ក បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​បណ្ត​បុគ្គលិក​របស់​ហាង​នោះ បាន​ព្រួត​គ្នា​វាយ​ដុំ​យ៉ាង​សាហាវ ទៅលើ​អតិថិជន ដោយ​ប្រើ​ដង​អំ​បោល និង​ប្រដាប់​ចូក​ធូលី បាន​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ហាង​ក្រចក “New Red Apple” ស្ថិតនៅ East Flatbush, Brooklyn បន្ទាប់ពី​អតិថិជន​ម្នាក់​ត្រូវបាន​ចោទប្រកាន់​បដិសេធ​បង់ថ្លៃ​ធ្វើ​ក្រចក ៥ ដុល្លារ ព្រោះតែ​នៅលើ​ចិញ្ចើម​របស់​នាង​ត្រូវបាន​ដក​ស្ទើរតែ​ទាំងស្រុង​របស់​នាង ក្នុងអំឡុង​ពេលធ្វើ ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប បុគ្គលិក​ហាង​នោះ ដែល​សុទ្ធសឹង​ជា​ជនជាតិ​អាស៊ី អាច​ត្រូវ​បានឃើញ​ព្រួត​គ្នា​ឡោមព័ទ្ធ​អតិថិជន​ស្រី​ស្បែក​ខ្មៅ​ម្នាក់ មុនពេល​ម្នាក់​ក្នុងចំណោម​ពួកគេ​វាយប្រហារ​នាង​នឹង​ដង​អំបោស ។​

​ទោះយ៉ាងណា អតិថិជន​នោះបាន​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍ រត់គេចខ្លួន​បន្ទាប់ពី​រង​ការ​វាយ​ដុំ​យ៉ាង​សន្ធាប់ ។​

​បុគ្គលិក​ស្រីៗ​ទាំងនោះ បន្ទាប់មក បាន​ងាក​មក​ផ្តោតទៅលើ​អតិថិជន​ស្រី​២​នាក់ ដែល​បង្ខំ​ឲ្យ​នៅ​នឹង​កាច់ជ្រុង​ហាង ។​

​ខណៈពេល​ក្រោយមក អតិថិជន​ម្នាក់​​បាន​វិលត្រឡប់​មក​ហាង​វិញ ជាមួយ​វត្តមាន​បុរស​ម្នាក់ ដែល​បាន​ព្យាយាម​បញ្ឈប់​សកម្មភាព​ហិង្សា​របស់​ពួកគេ ។ ទោះយ៉ាងណា ការឈ្លោះប្រកែក​គ្នា​ក៏បាន​បន្ត​រហូតដល់ ៣០ វិនាទី​ទៀត ។​

ហេតុការណ៍នេះ​ត្រូវបាន​ថត​ដោយ​អតិថិជន​​ម្នាក់​ទៀត​ឈ្មោះ Mercy Maduka និង​បាន​ចែក​រំលែក​​រឿង​រ៉ាវ​ និង​វីដេអូ​ នៅលើ​ហ្វេសប៊ុក ។

​កាសែត New York Daily បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​ឈ្មោះ Huiyue Zheng អាយុ ៣២ ឆ្នាំ ជា​បុគ្គលិក​ហាង​ខាងលើនេះ ដែល​បាន​វាយប្រហារ​អតិថិជន​ខ្លួន​ជាមួយ​ដង​អំបោស ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ប្រើ​អំពើហិង្សា ។ ប៉ុន្តែ នាង​ត្រូវបាន​ដោះលែង​វិញ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ទទួលស្គាល់​កំហុស​របស់​ខ្លួន ។​

​ក្នុងនោះ​ផងដែរ អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ Christina Thomas (​ជា​អតិថិជន​ម្នាក់​ដែល Zheng បាន​វាយប្រហារ​ដំបូង​) ពីបទ​ចោទប្រកាន់​ប្រើ​អំពើហិង្សា បន្ទាប់ពី​បាន​ដាល់​, ទះកំភ្លៀង និង​អូស​ស្ត្រី​អាយុ ៣៥ ឆ្នាំ ម្នាក់ នៅក្នុង​ហាង​ក្រចក​នោះ ។ ប៉ុន្តែ Thomas ក៏ត្រូវ​បាន​ដោះលែង​វិញ​ផងដែរ បន្ទាប់ពី​ទទួលស្គាល់​កំហុស​របស់​ខ្លួន ៕ ចន្ទី (Nextshark)​

spot_img
×