Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កប់​ចិញ្ចៀន​ក្នុងនំ ដើម្បី​សុំ​មិត្តស្រី​រៀបការ តែ​ជា​អកុសល នាង​ហូប​នំ ហើយ​លេប​ចំ​ចិញ្ចៀន បណ្តាល​ឲ្យ​ឈ្លក់​ស្លាប់​

spot_img

បុរស​ម្នាក់ បាន​ព្យាយាម​ធ្វើឲ្យ​មិត្តស្រី​របស់ខ្លួន​មាន​ការភ្ញាក់ផ្អើល ដោយ​គាត់​បាន​លា​ក់​ចិញ្ចៀន​​តម្លៃ ៦៥.០០០​ដុល្លារ នៅក្នុង​នំ​សូកូឡា ប៉ុន្តែ​ជា​អកុសល ចិញ្ចៀន​នោះ​បាន​ឆក់យក​ជីវិត​មិត្តស្រី​របស់​​គាត់ នៅពេលដែល​នាង​ហូប​នំ ហើយ​ឈ្លក់​ចិញ្ចៀន​ស្លាប់​។​

​បុរស​ខាងលើ​មានឈ្មោះ​ថា Martin Finn អាយុ ២៩​ឆ្នាំ មក​ពី​រដ្ឋ Minnesota សហរដ្ឋ​អា​មេ​រិច​។ គាត់​បាន​បង្កប់​ចិញ្ចៀន​ដ៏​មាន​តម្លៃ​ក្នុង​នំ ដើម្បី​ស្នើសុំ​មិត្តស្រី​ឈ្មោះ Melissa James អាយុ ២៧​ឆ្នាំ រៀបការ​ជាមួយ​គាត់​។​

​ក្នុងកំឡុងពេល​ហូប​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា គាត់​បាន​សម្រេចចិត្ត​ធ្វើឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល ដោយ​បាន​បង្កប់​ចិញ្ចៀន​សុំ​រៀបការ នៅ​ក្នុង​នំ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​នោះ បាន​លេប​ចំ​ចិញ្ចៀន​នៅពេល​​នាង​ហូប​នំ និង​បាន​ចាប់ផ្តើម​ក្អក និង​ឈ្លក់​ស្លាប់​តែ​ម្តង​។​

​បន្ទាប់​ពី​សង្សារ​របស់​ខ្លួន​ស្លាប់ បុរស​នោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ និង​បាន​ចោទប្រកាន់​ពីបទ​​មនុស្ស​​ឃាត​ដោយ​ចេតនា​។ គាត់​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ២៥​ឆ្នាំ ប្រសិន​ជា​រកឃើញ​​ថា​មាន​ទោស​។​

​ប៉ូលីស បាន​ហៅ​បុរស​ខាងលើ​ថា ជា​ជនរងគ្រោះ​នៃ​អំពើ​ឆ្កួត​លីលា​របស់គាត់​។​

​សូមបញ្ជាក់​ថា ស្ត្រី​ខាងលើ​គឺជា​ជនរងគ្រោះ​ទី ៣​ដោយសារតែ​ការ​ធ្វើឲ្យ​ភ្ញាក់ផ្អើ​លពី​មិត្តប្រុស នៅក្នុង​សហរដ្ឋ​អា​មេ​រិច ខណៈ​កាលពី​ខែ​មុន មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​គាំងបេះដូង នៅពេល​មិត្ត​ប្រុស​របស់​នាង​សុំ​នាង​រៀបការ ដោយ​មាន​ការបាញ់​កាំ​ជ្រួច ប៉ុន្តែ​​មិន​មាន​ការ​ចោទ​​ប្រកាន់​ណាមួយ​ធ្វើ​ឡើង​លើ​បុរស​នោះទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ World News Daily Report​

spot_img
×