Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្យា​ស្វាគមន៍​មន្ត្រី​អតីត​បក្សប្រឆាំង​ដល់​ថ្ងៃ​ទី​២៤​វិច្ឆិកា ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អតីត​បក្ស​៤​នាក់​ចុះចូល​

spot_img

បន្ទាយមានជ័យ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់​អំណាច​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​អះអាងថា ខ្លួន​ត្រូវ​ពន្យា​ស្វាគមន៍​មន្ត្រី​និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្សប្រឆាំង​ដល់​ថ្ងៃទី​២៤​វិច្ឆិកា​។​មកទល់ពេលនេះ (​ថ្ងៃទី​១៩​វិច្ឆិកា​)​សមាជិក​ក្រុមប្រឹក្សា​អតីត​គណបក្សប្រឆាំង​៤​នាក់​លើ​២១១​នាក់​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​នេះ​។​

​លោក​សួន បវរ និយាយថា ៖ “​ក្នុងនាម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ខ្ញុំ​សូម​អំពាវនាវ​ថា ៖​ខ្ញុំ​នៅតែ​បន្ត​ទទួល​បងប្អូន​(​មន្ត្រី​និង​សកម្មជន​អតីត​គណ​:​បក្ស​សង្គ្រោះ​ជាតិ​)​ដែល​បាន​ស្ម័គ្រចិត្ត​បន្ត​បំរើ​ប្រជាពលរដ្ឋ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បញ្ចប់​ត្រឹម​វេលា​ម៉ោង​១៧ “​។​

​លោក សួន បវរ និយាយ​បន្តថា​: បងប្អូន​នៅ​មាន​ឱកាស​ចុង​ក្រោយ​ក្នុង​ការចូលរួម​បន្ត​បេសកកម្ម​បំរើ​ប្រជាជន​រយៈពេល​ប្រាំ​ឆ្នាំ​នៃ​អាណត្តិ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដោយ​រក្សា​តំណែង​ជូន​ដដែល ។ រាល់​ចលនា​ក្រៅច្បាប់​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​កំណត់​។ សូម​បងប្អូន​ឈប់​ជឿ​តាម​ឧបាយកល​ញ៉ុះ​ញ៉ុង​ភូតកុហក់​បោកប្រាស់​ក្រោ​មការ​បញ្ជា​ពី​បរទេស​ដែល​នាំទៅ​ដល់​មហន្តរាយ​ជាតិ ។​”​ការ​ភ្ញាក់រលឹក​មក​រួមរស់​ក្រោម​ឆ័ត្រ​រាជរដ្ឋាភិបា​ល គឺជា​ការ​ម្ចាស់​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ខ្លួនឯង សង្គម​គ្រួសារ និង​ប្រទេសជាតិ ” ។​

លោក​សួន បវរ និយាយ​ដូច្នេះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​លោក​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សំបួរ​និង​ឃុំ​សឿ ស្រុក​មង្គល​បូរី ចំនួន​៤​នាក់ មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​លិខិត​សរសេរ​ដៃ​ដែល​សុំ​ចូល​រួមរស់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ចារ​និង​ហត្ថលេខា​ទទួល​ដោយ​លោក​ម៉ុន មី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មង្គល​បូរី​និង​ស្រុក​ដទៃ​ទៀត ព្រមទាំង​លោក​សួន បវរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សឿ​គឺ​លោក អែម សា​អឿ​ម អាយុ​៦២​ឆ្នាំ ,​លោក ខ​ង សុខា អាយុ​២៨​ឆ្នាំ សុំ​ចុះចូល​ថ្ងៃទី​១៤​វិច្ឆិកា​និង​លោក ចិន ធា​ម សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក ចុះ​ចូល​ថ្ងៃ​ទី​៧​វិច្ឆិកា​២០១៧​និង​លោក​យ៉ែម យ៉​ត អាយុ​៥៧​ឆ្នាំ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សំបួរ​ស្រុក​មង្គល​បូរី​។ មកទល់​ពេល​នេះ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(​បក្សប្រឆាំង​) ៤ នាក់​លើ​២១១​នាក់ បាន​ចុះ​ចូលរួម​រស់​ជាមួយ​ជីវភាព​

​សូមបញ្ជាក់​ថា កន្លងមកនេះ ត្រឹម​ថ្ងៃ​តុលាការ​កំពូល​សវនាកា​រ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ថ្ងៃទិ​១៦​វិច្ឆិកា មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​៥០០​នាក់ ត្រូវ​លោក អ៊ុំ រាត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ព្ជជា​ខេត្ត​នេះ​អះអាងថា ពួកគេ​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។​

​កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា អាជ្ញាធរ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត ស្រុក​ក្រុង ពិសេស​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ជាង​២០០​នាក់​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ចូលរួម​ប្រជុំ​នៅ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជ​ជនកម្ពុជា​ខេត្ត​។ ប៉ុន្តែ​ពុំ​ទាន់​មាន​អ្នក​មក​ចូលរួម​នៅ​ឡើយ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×