Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាកាំកុងត្រូលសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង រក​ឃើញ​ទឹក​តៅហ៊ូ​ខូចគុណភាព​ចំនួច​២៩​ដប​ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយចំនួនទៀត នៅ​ផ្សារ​វាល​យន្ត​

spot_img

​ស្វាយរៀង​ ៖ ​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា​ឆ្នាំ​២០១៨​នេះ​បានសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​វាល​យន្ត ក្នុងនោះ​បាន​រក​ឃើញ​ទឹក​តៅហ៊ូ​ខូច​គុុុ​ណ​ភាព​ចំនួន​២៩​ដប ​និង​បង្គារ​ក្រៀម​ព្រម​ទាំង​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​មុខ​ទៀត ដែល​ដាក់​តាំង​លក់​​​​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង ហើយ​បាន​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក ផឹង​ និល ​បាន​មានប្រសាសន៍​ឱ្យដឹងថា៖ ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ជូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សុខមាលភាព​ដល់​ពួកគាត់​ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​បាន​បន្តទៀតថា ៖ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​បាន​បញ្ជាក់ទៀតថា៖ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការចុះពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​ទីតាំង​ផ្សា​វាល​យន្ត​នាពេលនេះ បាន​រក​ឃើញ​ទឹក​តៅ​ហ៊ូ ចំនួន​២៩​ដប​ខូចគុណភាព​និង​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយចំនួន​ទៀត​ផង​ដែរ​ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​តេស្ត​ទៅលើ​មុខទំនិញ​ជាច្រើន​មុខ​មានដូចជា​បន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែក​បណ្តុះ​។​ល​។​

​ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូច​គុណភាព​។​

​ជាមួយគ្នា​នោះ លោក ផឹង​និល ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង ឲ្យបាន​ញឹកញាប់​បន្ថែមទៀត​៕ ​វ៉ៃកូ​

spot_img
×