Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ត្រៀមបរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត

spot_img

ខេត្តព្រះសីហនុ ៖ សមាជិក សមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងន័យការងារមនុស្សធ៌ម ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ មានប្រសាសន៍ថា អាច​មានសមាជិក សមាជិកាចន្លោះពី ២០ ទៅ ៣០នាក់ នឹងចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅ​ព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

ឧកញ៉ា វណ្ណ សុខហេង ឲ្យដឹងដូច្នេះ រួចបន្តថា ការផ្តល់ឈាមនេះ គឺធ្វើឡើងក្នុងនាមមនុស្សធម៌ជួយសង្គម តាមរយៈវិស័យឯកជន ដើម្បីរួមចំណែកលើការងារកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

និយាយដល់ចំណុចនេះ លោកឧកញ៉ា វណ្ណ សុខហេង ដែលជានាយកសាលាអាយដៀស៊សស្តង់ដារជាតិ និងអន្តរជាតិ ប្រចាំខេត្តព្រះសីហនុផងនោះ បានចាត់ទុកការផ្តល់ឈាម ថាជាការផ្តល់ក្តីសង្ឃឹមមួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់ស្នាមញញឹមជាថ្មី ទៅដល់ជនរងគ្រោះ ឬអ្នកជំងឺ..។

ងាកទៅប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺលោកវេជ្ជបណ្ឌិត សេង ណុង បានស្វាគមន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ ដែលនឹងរៀបចំកម្មវិធីបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងនាមនុស្សធម៌ ជួយ​ដល់​ជន​រងគ្រោះ ឬអ្នកជំងឺនៅពេលនេះ។

ឆ្លៀតឱកាសនេះ លោកវេជ្ជបណ្ឌិត សេង ណុង បានថ្លែងអំណរគុណ ក្នុងនាមន្ទីរពេទ្យ ក៏ដូចជាជំនួសមុខឲ្យអ្នកជំងឺ ចំពោះ​ទឹកចិត្តប្រកបដោយមនុស្សធម៌ របស់សមាជិក សមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលនឹងមកបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ចុងសប្ដាហ៍នេះ៕ ដែន សីមា

spot_img
×