Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់​រថយន្ត​ដឹក​លើស​ទំងន់​ពិន័យ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ក្រុមការងារ​ត្រួតពិនិត្យ​​យានយន្ត​ដឹក​លើស​ទម្ងន់ នៃ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ លោក សេង ឈួន អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈ កម្មាធិការ​ដឹកនាំ ការត្រួតពិនិត្យ​យានយន្ត ដឹក​លើស​ទម្ងន់​កំណត់ របស់​ក្រសួង​សាធារណការ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ឃាត់​ចាប់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ចំនួន​៧​គ្រឿង នាំយក​មក​ថ្លឹង​ទម្ងន់​ផ្ទុក កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​។​

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា រថយន្ត​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់ នៅ​តាមផ្លូវ​ស្រុក​ស្ទឹងហាវ ក្រោម​ហេតុផល​ថា អ្នកបើកបរ​រថយន្ត​ទាំងអស់នោះ ទំនង​ជា​បើ​កវាង​គេច​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅ​ចំណុច​អូរ​ចំណា ផ្លូវជាតិ​លេខ​៤​។​

មន្ត្រី​មន្ទីរ​សាធារណ បន្តថា ក្រោយ​ការចាប់​ថ្លឹង មន្ត្រី​ជំនាញ​បាន​រក​ឃើញ​រថយន្ត​ខ្លះ​ផ្ទុក​លើស​ទម្ងន់​ច្រើន​តោន និង​ខ្លះទៀត​លើស​ក្នុង​កំរិត​ទាប​។ ហើយ​ថា ករណី​នេះ​មន្ត្រី​នឹង​ផាកពិន័យ​តាម​ចំនួន​លើស​ទម្ងន់​ជាក់ស្តែង ដោយ​ផ្អែក​តាម​ច្បាប់​បានកំណត់​។​

ទាក់ទិន​បញ្ហា​នេះ សាធារណជន បាន​កត់សម្គាល់​ថា វា​មិនមែន​ជា​រឿង​ថ្មី​នោះទេ ដែល​រថយន្ត​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់ កំណត់ ប៉ុន្តែ​មិន​បាន​ចូល​ជញ្ជីថ​ថ្លឹង​ទម្ងន់ នៅ​តាម​ផ្លូវជាតិ​លេខ​៤​។​

ត្រង់​ចំណុច​នេះ ពលរដ្ឋ​ខ្លះ រិះគន់ថា ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​មួយចំនួន ហាក់​ត្រូវដង​ត្រូវផ្លែ​ជាមួយ​មន្ត្រី​ប្រចាំការ នៅតាម​ជញ្ជីង​ថ្លឹង​នីមួយៗ​។ ជាងនេះទៀត ក៏​មាន​ថៅកែ​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​ខ្លះ មាន​ខ្នងបង្អែក​ជា​មន្ត្រី​មាន​អំណាច ឬ​មាន​ឋានៈ​ខ្ពស់​ជាដើម ហើយ​ពួកគេ​មិន​ខ្លាច​ញញើត​មន្ត្រី​ជំនាញ ប្រចាំការ​នៅ​តាម​ជញ្ជីង​ថ្លឹង​ទម្ងន់​ទាំងនោះ​ទេ​។ បញ្ហា​នេះ ប្រជាពលរដ្ឋ អះអាងថា បាន​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ​៕ ដែន សីមា​

 

spot_img
×