Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដឹង​ហើយ​! បុរស និង​នារី​វ័យក្មេង​រូប​ស្អាត​ដែល​គេ​បាញ់សម្លាប់​នៅមុខ​ភ្នំ​រូប​ព្រះពុទ្ធ​ថៃ តាមពិត ឃាតករ​គឺជា​…

spot_img

​បុរស និង​នារី​វ័យក្មេង​ជនជាតិ​ថៃ​មួយគូ ដែល​ត្រូវបាន​ចាត់ទុកជា​គូស្នេហ៍​នឹង​គ្នា ដែល​ខាង​ប្រុស​មានឈ្មោះ Anantachia (​អាយុ ២០ ឆ្នាំ​) និង​ខាង​ស្រី​ឈ្មោះ Paweena (​អាយុ ២០ ឆ្នាំ​) ត្រូវបាន​គេ​បាញ់សម្លាប់​យ៉ាង​សាហាវ នៅ​ចំពោះមុខ​ភ្ញៀវទេសចរ​ច្រើន​កុះករ ស្ថិតនៅ​ចំណុច​ទីកន្លែង​ចត​រថយន្ត ទល់មុខ​ភ្នំ​ព្រះពុទ្ធ Moo6, តំបន់ Na Jomtien , ស្រុក Sattahip ខេត្ត Chonburi នា​វេលា​ម៉ោង ៤ និង ២០ នាទី ថ្ងៃទី​២៩ ខែកក្កដា ឥឡូវនេះ ឃាតករ​ត្រូវបាន​ចាប់ខ្លួន​ហើយ គឺជា​ម្ចាស់​កាស៊ីណូ​ម្នាក់ ដែល​បាន​ជួល​ឃាតករ​៣​នាក់ សម្លាប់​ពួកគេ​ទាំងពីរ បន្ទាប់ពី​ខ្លួន​ពុំ​អាច​បញ្ចុះបញ្ចូល Paweena ស្រលាញ់​ខ្លួន​បាន ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តាមពិតទៅ​រវាង Anantachai និង Paweena គឺជា​មិត្តភក្តិ​ដ៏​ល្អ និង​ជា​បងប្អូន​សាច់ញាតិ​នឹង​គ្នា​ប៉ុណ្ណោះ ។ Anantachai ត្រូវបាន​ដឹងថា​មនុ​ស្សច​រិ​ក (​ពាក់កណ្តាល​ប្រុស ពាក់កណ្តាល​ស្រី​) ប៉ុន្តែ ពួកគេ​ធំ​ដឹងក្តី​ឡើង បាន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​គិតថា ពួកគេ​ជា​គូសង្សារ​នឹង​គ្នា ។

​មុនពេល​ហេតុការណ៍​នេះ​កើតឡើង Anantachia និង Paweena បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ជួល​១​គ្រឿង ទៅកាន់​ខេត្ត Chonburi ដើម្បី​ប្រារព្ធ​ខួបកំណើត​របស់​ពួកគេ រួមជាមួយ​មិត្តភក្តិ​ដទៃទៀត ។ ប៉ុន្តែ ជា​អកុសល ពួកគេ​ត្រូវបាន​បាញ់សម្លាប់​យ៉ាង​សាហាវ​នៅ​កន្លែងកើតហេតុ ។​

Paweena ត្រូវបាន​ដឹងថា បាន​ចូលរៀន​នៅ​សកល​វិទ្យាល័យ បានតែ​១​ឆមាស​ប៉ុណ្ណោះ នាង​ក៏បាន​បោះបង់​ការសិក្សា ដើម្បី​ធ្វើ​ការងារ​នៅ​កន្លែង​កំសាន្ត នៅក្នុង​ទីក្រុង Phuket ព្រោះតែ​គ្រួសារ​របស់​នាង​បាន​ជួបប្រទះ​ជីវភាព​លំបាក ។ ព្រោះតែ​នាង​មាន​រូប​សម្រស់​ស្អាត នាង​ក៏​ត្រូវបាន​ពេញចិត្ត​ពី​ថៅកែ​របស់​នាង និង​ថែមទាំង​ចង់​រៀប​ការយក​នាង​ធ្វើជា​ប្រពន្ធ​ទៀតផង ប៉ុន្តែ Paweena បដិសេធ ព្រោះ​មិន​ចង់​មាន​បញ្ហា​ហិង្សា​កើតឡើង​ជាមួយ​គ្រួសារ​របស់គាត់ ។ ថៅកែ​រូបនេះ​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង នៅពេល​ឃើញ​រៀងរាល់​ពេលដែល Paweena នៅ​ជាមួយ​មិត្តភក្តិ​របស់​ម្នាក់នេះ (Anantachia) ។​

​នៅ​ដើម​ឆ្នាំនេះ Paweena ចង់​ទិញ​រថយន្ត​១​គ្រឿង សម្រាប់​គ្រួសារ​របស់​នាង ។ ហើយ​ថៅកែ​នេះ ក៏បាន​ផ្ទេរ​លុយ ១ លាន​បាត ទៅ​ឲ្យ Paweena ។ គ្រួសារ​របស់​នាង​បាន​គិតថា ថៅកែ​រូបនោះ​កំពុង​ព្យាយាម​ទិញ Paweena ក្នុងតម្លៃ​១​លាន​បាត និង​បាន​បដិសេធ​នូវ​រាល់​ទង្វើ​របស់គាត់ ។

​ដោយសារតែ​ផ្ទុះ​កំហឹង​នឹង Paweena ព្យាយាម​ឃ្លាតឆ្ងាយ​ពី​ខ្លួន ថៅកែ​រូបនេះ​ក៏​សម្រេចចិត្ត​ចុងក្រោយ ជួល​ឃាតករ​សម្លាប់​នាង និង​មិត្ត​ប្រុស​ស្និទ្ធស្នាល​របស់​នាង​តែម្តង ៕ ឧ​តុ្ត​ម (52hrtt.com)

  

spot_img
×