Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ឥណ្ឌា​ម្នាក់​ខាំ​ដាច់ “​លិង្គ​” របស់​ប្តី​រួច​រត់គេចខ្លួន​ជាមួយ​សហាយ​

spot_img

​ស្ត្រី​ឥណ្ឌា​ម្នាក់​បាន​ខាំ​ដាច់​លិង្គ​របស់​ប្តី ក្រោយពេល​ត្រូវ​ចាប់​បាន​ភស្តុតាង​សហា​ស្មន់​ជាមួយ​បុរស​ម្នាក់​ផ្សេង ។ ប៉ូលិស​ប្រចាំ​តំបន់​បញ្ជាក់ថា ស្ត្រី​ផិតក្បត់ រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស ។​

​តាម Asia One ស្ត្រី​ជា​ភរិយា​ឈ្មោះ Javanthi អាយុ ៤៥​ឆ្នាំ ជាមួយនឹង​ប្តី (​ជា​កសិករ​ស្លូតត្រង់ សុភាពរាបសា​ម្នាក់​) បាន​ចេញ​ទៅ​មើល​ល្ខោន​នៅ​សង្កាត់ Vellore រដ្ឋ Tanmil Nadu កាលពីដើម​សប្តាហ៍​មុន តែ​ក្រោយមក បាន​លបលួច​ទៅ​ជួប​ជាមួយ​គូ​កំណាន់ចិត្ត ។​

​ក្រោយ​ពេល​រង់ចាំ​អស់​ពេល​ជាង​១​ម៉ោង តែ​ពុំ​ឃើញ​ភរិយា​ត្រឡប់មកវិញ បុរស​រូប​នេះ បាន​ដើររក​គ្រប់កន្លែង ហើយ​ចៃដន្យ បាន​ប្រទះឃើញ​ភរិយា​របស់​ខ្លួន​កំពុង​សាសង​ស្នេហ៍​ជាមួយ​បុរស​ចម្លែក ។​

​ទ្រាំ​មិន​បាន​គាត់​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​បុរស​ជា​សហាយ ហើយ​ក្រោយពេល​អាវ Dhoti Kurta (​អាវ​វែង​របស់​បុរស​ឥណ្ឌា​) បាន​របូត​ចេញ​ស្រាប់តែ​ស្ត្រី​ជា​ភរិយា​បាន​ស្ទុះ​មក​ខាំ​ដាច់​លិង្គ​មួយ​ផ្នែក​របស់​គាត់ មុន​ពេល​រត់​គេច​ខ្លួន​ជាមួយ​ប្រុស​សហាយ -​លោក Bahu ដែល​ជា​ប៉ូលិស​បាន​ពោល​ប្រាប់ ។​

​អ្នក​នៅ​ជិត​នោះ​បាន​ជួយ​ឃាត់ឈាម ឲ្យ​បុរស​ជា​ប្តី និង​រើសយក​ផ្នែក​លិង្គ​ដែល​ដាច់ចេញ រួច​នាំ​គាត់​ទៅ​មន្ទីរពេទ្យ និង​រាយការណ៍​ប្រាប់​ប៉ូលិស ។​

​ស្ត្រី​ជា​ភរិយា​បាន​ត្រូវ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី ៣ ខែ​សីហា ខណៈពេល​បុរស​ជា​ស្វាមី​កំពុង​ត្រូវបាន​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។​

The Times of India ឲ្យដឹងថា ស្រី​ល្មោភកាម Jayanthi បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​ដូច្នេះ​មែន ។ ប៉ូលិស​ក៏​បាន​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅកាន់​ពន្ធនាគារ Vellore រង់ចាំ​ការកាត់ក្តី ៕ លី​សា​

spot_img
×