Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ឃើញ​សត្វ​ចម្លែក​សម័យ​បុព្វកាល ក្នុង​បឹង​មួយ​នៅ​ប្រទេស​ឥណ្ឌា (​មាន​វីដេអូ​)

spot_img

​សត្វ​ចម្លែក​នេះ មាន​រាងរៅ​ខាងក្រៅ​គួរឲ្យខ្លាច ហើយ​ស្រកា​របស់​វា​រឹង​ណាស់ ។ តាម​នោះ​គឺ​សភាវៈ​អាថ៌កំបាំង​នេះ ត្រូវបាន​រកឃើញ​នៅ​បឹង Subhas Sorovar ទីក្រុង Kolkata ប្រទេស​ឥណ្ឌា ។ វា​មិន​ដូច​សត្វ​អ្វីៗ​ទាំងអស់​ដែល​គេ​ធ្លាប់​ឃើញ ហើយ​ក៏​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ​ខាង​ជីវសាស្ត្រ និង​ក្រុម​អភិរក្ស​សត្វ​ឡើង​… ក្រញាញ់​ខួរ ។​

​សត្វ​នេះ​ឯង​ធ្វើឲ្យ​អ្នកវិទ្យា​សាស្ត្រ​មិនទាន់រក​ចម្លើ​យ​ឃើញ ។​

​សត្វ​ចម្លែក​នេះ បើ​តាម​ពលរដ្ឋ​ក្នុង​តំបន់ វា​គឺជា “​ឃាតករ​” បំផ្លាញ​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​នៅ​បឹង​ខាងលើ ។ តាម​អ្នកប្រមាញ់​បាន​សត្វ​ចម្លែក​នេះ ដោយ​ចៃដន្យ ឈ្មោះ Shibu Mondol ឲ្យដឹងថា ៖ វា​មាន​ប្រវែង​ជាង​១​ម៉ែត្រ ទម្ងន់​ប្រមាណ 5kg ។​

​ក្រោយមក Mondol និង​មិត្តភក្តិ​ម្នាក់​បាន​យក​វា​ធ្វើ​ចំណីអាហារ ប្រាប់ថា ៖ យើងខ្ញុំ​ពុំ​អាច​កាប់​វា​ជា​កង់​បាន​ដោយ​កាំបិត​ទេ ព្រោះ​ស្រកា​របស់​វា​រឹង​ណាស់ ទាល់តែ​ប្រើ​ពូថៅ​ទើប​ចាត់ការ​បាន ។​

តើ​ជា​អម្បូរ​ត្រី ឬ ក្រពើ​?

​តាម​អ្នកជំនាញការ សត្វ​ចម្លែក​នេះ វា​អាច​សម្លាប់​បាន​គ្រប់​សភាវៈ​ក្នុង​បឹង​រួម​ទាំង​មនុស្ស​ផង ។​

​តាម Mathe Mathew អ្នកជំនាញការ​មកពី​ស្ថាប័ន​ពហុ​ជីវសាស្ត្រ​ជាតិ​ឥណ្ឌា ប្រាប់​ទស្សនា​វ​ដ្តី The Hindustan Times នោះ​តាមពិតទៅ​សត្វ​ចម្លែក​នេះ គេ​ហៅថា “​ក្រពើ​មាត់​វែង​” (Alligator Gar ហើយ​ឈ្មោះ​វិទ្យាសាស្ត្រ​គឺ Atractosteus spatula) ។​

​អម្បូរ​សត្វ​នេះ​មាន​នៅ​តែ​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ខាងជើង​ប៉ុណ្ណោះ ហើយ​ការ​មាន​វត្តមាន​នៅ​ឥណ្ឌា​គឺ​ផ្តើម​មកពី​ការជួញដូរ​សត្វ ហើយ​មាន​អ្នកទិញ​វា​យក​មក​ព្រលែង​នៅទីនេះ ។​

​វា​មាន​ធ្មេញ​ដ៏​មុត​ស្រួច​ណាស់ ។​

​ពេល​នេះ​អ្នកវិទ្យាសាស្ត្រ​កំពុង​ចាត់​ក្រុម​ការងារ​ឲ្យ​ចុះ​ស្រាវជ្រាវ​រុករក និង​ប្រមូល​អម្បូរ​សត្វ​ចម្លែក​នេះ ដើម្បី​ចៀសវាង​ការ​រាលដាល​ធ្វើឲ្យ​ខូច​បរិស្ថានជីវសា​ស្ត្រច​ម្រុះ ៕ ចន្ទ្រា​

spot_img
×