Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ចៅហ្វាយក្រុង​ហ្វីលីពីន​ម្នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុងចំណោម​មន្ត្រី​កំពុង​ឈរ​គោរពទង់ជាតិ (​វីដេអូ​)

spot_img

​ខ្មាន់កាំភ្លើង​ម្នាក់ បាន​បាញ់សម្លាប់​ចៅហ្វាយក្រុង Antonio Halili ដែល​កំពុង​ស្ថិតនៅក្នុង​បញ្ជី​នៃ​មន្ត្រី​ចោទប្រកាន់​ទាក់ទង​នឹង​ពួក​មនុ​ស្សញៀន​គ្រឿងញៀន​របស់លោក Duterte នៅក្នុង​អំឡុង​ពិធី​គោរពទង់ជាតិ នៅក្នុង​បរិវេណ​សាលាក្រុង នៅក្បែរ Tanauan កាលពី​ថ្ងៃ​ច័ន្ទ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ បាញ់សម្លាប់​សម្ព័ន្ធមិត្ត​របស់លោក Duterte លោក Ferdinand Bote ចៅហ្វាយក្រុង General Tinio ភាគ​ខាងជើង​ហ្វីលីពីន ។

​ទោះយ៉ាងណា ទាំង​លោក Bote និង​លោក Lubigan ចៅហ្វាយក្រុង​រង ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បានដឹងថា​មាន​ជាប់ទាក់ទង​នឹង​គ្រឿងញៀន ។ ប៉ុន្តែ ពុំទាន់​មាន​ហេតុផល​ច្បាស់លាស់​ណាមួយ បញ្ជាក់​អំពី​ករ​ណីបាញ់សម្លាប់​មនុស្ស​យ៉ាង​ស្រស់ៗ​បែបនេះ​នោះទេ ។​

​អ្នកស៊ើប​អង្កេត​ឃ្លាំមើល​សិទ្ធិមនុស្ស លោក Carlos Conde បាន​ថ្លែងថា​៖ «​អំពើហិង្សា​ទាក់ទង​នឹង​ការបោះឆ្នោត​ជាទូទៅ​បានកើត​ឡើង​ពីរ​បី​ខែ មុនពេល​ការបោះឆ្នោត​ឈាន​មកដល់​» ។​

​លោក Conde បន្ថែមថា​៖ «​ការបាញ់សម្លាប់​មនុស្ស​ផ្សេង​ពីគ្នា​នៅទីនេះ ពិតជា​វិធី​មួយ​ដែល​លោក Duterte បាន​គំរាម​ពួក​មន្ត្រី​ជាមួយនឹង​ការស្លាប់ ហើយ​បន្ទាប់មក ពួកគេ​ក៏ត្រូវ​បានសម្លាប់​ពី​១​បន្ត​១ ។ រឿងនេះ​ពិតជា​ពុំមែន​ជា​រឿង​ចៃដន្យ​នោះទេ​» ។​

​យោងតាម​ស្ថិតិ​របស់​ប៉ូលីស នោះ​មនុស្ស ២៤ នាក់ ត្រូវបាន​បាញ់សម្លាប់ នៅក្នុង «​អំពើហិង្សា​ទាក់ទង​នឹង​ការបោះឆ្នោត​» ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​បោះឆ្នោតជាតិ​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៦ ។​

​ចៅហ្វាយក្រុង​យ៉ាងតិច ១០ នាក់ ក្នុងនោះ​រួមមាន​៖ លោក Halili និង​លោក Bote ត្រូវបាន​បាញ់សម្លាប់ ចាប់តាំងពី​លោក Duterte ឡើងកាន់​អំណាច ខណៈ​លោក Lubigan ដែលជា​សមាជិក​គណបក្ស​នយោបាយ​មួយរូប មាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី ដែលជា​ចៅហ្វាយក្រុង​រង​ទី​៥ ក៏​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​អំឡុង​ពេលនោះ ។​

​លោក Duterte បាន​ដំណើរការ​លើ​ប្រព័ន្ធ​ច្បាប់ និង​ការបញ្ជា​ផ្ទាល់ ដែល​រួមមាន​ការសន្យា​សម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន ក្នុងនោះ​រួមមាន​មន្ត្រី​ផងដែរ ។ អាជ្ញាធរ​បានទទួល​ស្គាល់​ថា ជ​នស​ង្ស័​ង​គ្រឿងញៀន​ជាង ៤,២០០ នាក់ ត្រូវបាន​សម្លាប់ ដោយសារតែ​ពួកគេ​រឹងទទឹង​នឹង​ការចាប់ខ្លួន ប៉ុន្តែ ក្រុម​សិទ្ធិមនុស្ស​និយាយថា តួលេខ​ពិតប្រាកដ​នេះ​យ៉ាងហោចណាស់​កើនឡើង​ទ្វេ​ជា​៣ ហើយ​វា​អាចជា​ចំនួន​ត្រូវបាន​ចាត់ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ៕ ឧ​ត្ត​ម (liveleak)​

spot_img
×