Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុ​យក្រែន ទម្លាយ​តួលេខ​នឹក​ស្មាន​ពុំ​ដល់​អំពី​ពលរដ្ឋ​ត្រូវបាន​ចាប់ខ្លួន​លើ​ពិភពលោក​

spot_img

​​ពលរដ្ឋ​អ៊ុយ​ក្រែន​ជាង ១០.០០០​នាក់ កំពុង​ត្រូវបាន​ចាប់ខ្លួន ឬ​កំពុង​អនុវត្ត​ទោស នៅ​ពាសពេញ​ពិភពលោក ។​

​លេខាធិការ​ក្រសួងការបរទេស​អ៊ុ​យក្រែន Andrey Zayats បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ឆា​ណែ​ល “112 Ukraine” ថា ៖ គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំនេះ​… ចំនួន​ត្រូវ​ចាប់ ត្រូវ​ឃុំខ្លួន ត្រូវ​កាត់ទោស ឬ​កំពុង​អន​វុត្ត​ទោស នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក គឺ​ជាង ១០.០០០​នាក់ ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​អ៊ុ​យក្រែន ។ ក្នុងនោះ​មាន​ជាង ៦០០០​នាក់ បាន​ត្រូវ​កាត់ទោស ។​

​បច្ចុប្បន្ន​ក្រសួងការបរទេស​អ៊ុយ​ក្រែន​រក្សា​សិទ្ធិ​គ្រប់គ្រង​តែ​ករណី​យោធភ័​ណ្ឌ​ពាក់ព័ន្ធ​ជាមួយ​នយោបាយ ទោស​ប្រហារជីវិត ឬ​ជាប់គុក​១​ជីវិត ៕ បូ​ព៌ា​

spot_img
×