Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកេន​យ៉ា ៖ ដាក់បញ្ចូល​សត្វ​អូដ្ឋ​ទៅ​ក្នុង​ក្របខណ្ឌ​កងកម្លាំង​បង្ក្រាប​ឧក្រិដ្ឋកម្ម​

spot_img

​នៅ​ថ្ងៃ​ទី ៦ ខែ​សីហា ប៉ូលិស​កេន​យ៉ា បាន​ប្រកាស​ថា​នឹង​ដាក់​បញ្ចូល សត្វ​អូដ្ឋ​នៅក្នុង​កងកម្លាំង​បង្ក្រាប​ឧក្រិដ្ឋកម្ម សំដៅ​បង្កើន​កម្លាំង​ធ្វើការ​បង្ក្រាប​ព​ពួកក្រុម​ឧក្រិដ្ឋជន ដែល​កំពុង​កកូរកកាយ និង​រីក​សុះសាយ​តាម​តំបន់​ដាច់ស្រយាល​របស់​ប្រទេស​នេះ ដែល​ស្ថិតនៅ​ភាគ​បូព៌ា ទ្វីប​អាហ្វ្រិក ។​

​ប្រភព​ពី​អគ្គស្នងការ​ប៉ូលិស​ឲ្យដឹងថា ៖ ទន្ទឹម​នឹង​កងកម្លាំង សុន​ក និង​សេះ​បច្ចុប្បន្ន អូដ្ឋ​ក៏​នឹង​ត្រូវបាន​ដាក់ពង្រាយ​ឲ្យ​អនុវត្ត​ភារកិច្ច​ល្បាត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​សូ​ម៉ាលី ស៊ូដង់​ខាងត្បូង និង​អ៊ូ​ហ្គាន​ដា ។​

​នៅតាម​តំបន់​នេះ ២​ឆ្នាំកន្លងមក មាន​ប៉ូលិស​ជាង ៧០​នាក់ បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ពួកឧក្រិដ្ឋជន ។​

​ក្រៅពីនោះ​ជាមួយ​សមត្ថភាព​ទប់ទល់​អាកាសធាតុ​ក្តៅ​បានល្អ កងកម្លាំង​អូដ្ឋ និង​ជួយ​រ៉ាប់រង​ភារកិច្ច​ល្បាត តាម​ស្វែងរក​ចាប់ខ្លួន ក្រុម​ឧក្រិដ​ជន​ដែល​កំពុង​ធ្វើការ​លួច​ជួញដូរ​សត្វ​ចិញ្ចឹម តាម​តំបន់​ឆ្ងាយៗ​ក្នុងប្រទេស ។​

​ប៉ូលិស​កេន​យ៉ាក៏​បាន​បញ្ជូន​ឲ្យ​ឥណ្ឌា​ដើម្បី​បំប៉ន​បន្ថែម​មុខជំនាញ ល្បាត​ដោយ​ប្រើ​អូដ្ឋ ខណៈពេល​អូដ្ឋ​ពូជ ៥០​ក្បាល កំពុង​ត្រូវបាន​ហ្វឹកហ្វឺន​ក្នុង​ជម្រំ​មួយ​នៅរ​ដ្ឋ Isiolo ច​ម្តាយ​ចម្ងាយ​ពី​រដ្ឋធានី Nairobi ប្រមាណ ៥០ km ភាគ​ខាងជើង ៕ លី​សា​

 

spot_img
×