Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​សម្បាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ការចេញ​ទៅ​រក​ចំណូល​នៅ​ទី​ឆ្ងាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ បាន​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ លុយកាក់ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​បំណង តែ​ដោយសារ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ រាល់​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិន​ត្រូវបាន​ចាយវាយ​ខ្ជះខ្ជាយ បញ្ចៀស​ត្រូវ​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ ងាយស្រួល​គ្រប់យ៉ាង ពុំ​មាន​ឧបសគ្គ​អ្វី​មក​រាំងស្ទះ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់គ្នា មុន​ពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​រោង ៖​ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​កើត​បញ្ហា​អ្វី​ក្រៅ​គម្រោងការ​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់​ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ។ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ ចំណូល​កើន​ថែម​ជាប្រចាំ ។ បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មិនត្រូវ​មាន​ចិត្ត​លោភលន់​ហួស ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ជួយ​ដោះស្រាយ​នូវ​ការលំបាក​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ទុកដាក់​លុយកាក់​ឲ្យបាន​គត់មត់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ដាច់​ខាត​ក្នុង​ការងារ កុំ​មាន​ចិត្ត​ស្ទាក់ស្ទើរ ។ លុយកាក់ រីកចម្រើន​ល្អ ប្រឹងប្រែង​ជាងនេះទៀត​នោះ​ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ មាន​ឱកាសល្អៗ​ច្រើន​ក្នុង​ការបង្កើន​ចំណូល គួរ​ចាប់​យក​ឲ្យទាន់ពេល​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​គូស្នេហ៍​អាក់អន់ចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការខ្វែងគំនិត​គ្នា ដោយសារ​រឿង​កំប៉ិកកំប៉ុក ៕

spot_img
×