Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចម្លើយ​គួរឲ្យ​អស់សំណើច ៖ …​ប្រហែល​បង្កង​នោះ​វា​ស៊ី​ហើយ​មើលទៅ​!

spot_img

​ដំណើររឿង​គឺ​នាង Zhong រួម​ជាមួយ​ក្រុម​គ្រួសារ​កំពុង​បរិភោគ​អាហារ​នៅ​ហាង​មួយ នា​ខេត្ត​ក្វាង​ចូ​វ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ២៨ ខែកក្កដា ស្រាប់តែ​កូនប្រុស​របស់​នាង​ប្រទះ​នឹង​ដុំ​ប្រូ​ម៉ា​ពិបាក​ទំពារ​១​ដុំ ក្នុង​ស៊ុប​បង្កង​ប៉ាក -​នេះ​បើ​តាម​កាសែត Shanghaiist ។​

សំណល់​ស្ករ​កៅស៊ូ (​រង្វង់​ក្រហម​) ក្នុង​ចាន​នៅ​ហាង​មួយ នា​ខេត្ត​ក្វាង​ចូ​វ កាលពី​ថ្ងៃ​ទី ២៨ ខែកក្កដា ។​

​ពេល​ខ្ជាក់​ដុំ​ប្រូ​ម៉ា ពិបាក​ទំពារ ព្រោះ “​ស្វិត​” ឲ្យ​ទាយ​មើល ទើប​ទាំងអស់គ្នា​ភ្ញាក់​ក្រ​ញ៉ាង ដោយសារ​វា​ជា​សំណល់​ស្ករ​គ្រាប់​កៅស៊ូ ។ នាង​ក៏​ហៅ​អ្នក​បម្រើ​មក​សាកសួរ ប៉ុន្តែ​ពួកគេ​និយាយថា ដុំ​ស្ក​កៅស៊ូនេះ ពុំមែន​ជា​បញ្ហា​របស់​ហាង​ទេ ។ អ្នកគ្រប់គ្រង​ហាង​នេះ​បែរជា​និយាយ​យ៉ាង​រំភើយ​ថា ៖ “​បង្កង​ប៉ាក​នេះ វា​អាច​ស៊ី​ស្ករ​កៅស៊ូ​!?” ។​

​ផ្ទុះ​កំហឹង​ដោយ​ចម្លើយ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ Zhong បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស ។ កងកម្លាំង​សមត្ថកិច្ច​បាន​សំណូមពរ​ឲ្យ​រក្សា​ស្ថានភាព​តុ​ម្ហូបអាហារ​នេះ រហូតដល់​ពេល​អាជ្ញាធរ​ខាង​សុខាភិបាល​ស៊ើបអង្កេត​រួច ។ ដំបូង​អ្នកទទួលខុសត្រូវ​ហាង បាន​បដិសេធ​មិន​សហការ តែ​ចុងក្រោយ​ក៏​យល់ព្រម​រួច​យក​ក្រណាត់​កម្រាលតុ​មក​គ្រប​ពីលើ​តុ​អាហារ​របស់​គ្រួសារ​នាង Zhong ។​

៣​ថ្ងៃក្រោយ Zhong បាន​វិលត្រឡប់​មក​ហាង​នេះ តែ​ឃើញ​តុ​អាហារ​នោះ​បាន​ត្រូវ​គេ​រើចេញ “​ស្អាត​” ។ ពេល​សួរ​ទៅ​ក្រុម​អ្នកបម្រើ​គេ​បដិសេធថា “​មិនដឹង​” ។ ឥឡូវ​នាង​បាន​រាយការណ៍​ឡើងទៅ​អាជ្ញាធរ​សុខាភិបាល ក្រុង​ក្វាង​ចូ​វ អម​ដោយ​រូបភាព​ច្រើន​សន្លឹក ដែល​បាន​ថត​ទុក​ជាមួយនឹង​កំណត់ហេតុ លើក​មុន ។​

​ម្យ៉ាង​ដែរ ស្រុក​ចិន​បង្កង​ប៉ាក​ចេះ​ស៊ី​ស្ករ​…​កៅស៊ូ​!? ៕ ចន្ទ្រា​

spot_img
×