Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ឆ្លៀតឱកាស​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម អាមេរិក​-​ចិន ចាប់យក “​លំដាប់​ទី​២” នៃ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ (វីដេអូ)

spot_img

​តាម​តួលេខ​បូកសរុប​ដោយ Blomberg ក្រោយ​ការធ្លាក់​គំហុក​នៅ​ថ្ងៃ​ទី ២ ខែ​សីហា នៃ​ភាគហ៊ុន​របស់​ចិន​លើ​ទី​ផ្សារភាគហ៊ុន​ពិភពលោក​នៅសល់​ត្រឹម 6.090.000 លាន​ដុល្លារ ។ ខណៈពេល​នោះ​ភាគហ៊ុន​របស់​ជប៉ុន​ក្នុង​ពេល​ដូច​គ្នា​មានតម្លៃ ៦.១៧០.០០០ លាន​ដុល្លារ លើស​ចិន​ជាង ៣១.០០០ លាន​ដុល្លារ បាន​ធ្វើឲ្យ​ជប៉ុន​ឈានឡើង លំដាប់​ទី​២ នៃ​តម្លៃ​ភាគហ៊ុន​លើ​ផ្សារ​ហ៊ុន​ពិភពលោក ។​

​អាមេរិក​ឈរ​នៅ​លំដាប់​ទី​១ ដដែល គឺ​មាន​ភាគហ៊ុន​លើ​ទីផ្សារ​ហ៊ុន​ពិភពលោក​ធំជាងគេ ស្មើ​នឹង​ប្រមាណ ៣១.០០០.០០០ លាន​ដុល្លារ ។​

​គួររំលឹកថា ៖ ភាគហ៊ុន​ចិន លើ​ទីផ្សារ​ហ៊ុន​ពិភពលោក​បាន​វ៉ា​ផ្តាច់​ជប៉ុន​នៅ​ឆ្នាំ ២០១៤ ក្រោយ​ពី​កំណើន​ក្នុង​កម្រិត​ឯកទគ្គកម្ម ជាង ១០.០០០ លាន​ដុល្លារ កាលពី​ខែ មិថុនា ឆ្នាំ ២០១៥ ។​

​ភាគហ៊ុន​របស់​ចិន និង​រូបិយប័ណ្ណ​ប្រទេស​នេះ បាន​រង​ការខាតបង់​ក្នុង​ឆ្នាំ ២០១៨ ខណៈពេល​ដែល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ។​

​លោក Banny Lam មេដឹកនាំ​ការស្រាវជ្រាវ​នៅ​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ CEB នៅ​ហុងកុង សន្និដ្ឋានថា ៖ “​ការបាត់​លំដាប់ថ្នាក់ ហើយ​បាន​ទៅ​ជប៉ុន គឺ​ព្រោះតែ​អន្តរាយ​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម ។ ទ្រង់ទ្រាយ​ទុន​រូបនីយកម្ម នៃ​ទីផ្សារ​ហ៊ុន​ជប៉ុន​មាន​ប្រក្រតីភាព​គួរសម​ជុំវិញ​កម្រិត​បច្ចុប្បន្ន ប៉ុន្តែ​ទម្រង់​ទុន​រូបនីយកម្ម​ទីផ្សារ​របស់​ចិន បាន​ធ្លាក់ចុះ​ពី​ចំណុចកំពូល​ក្នុង​ឆ្នាំនេះ ៕ បូ​ព៌ា​

spot_img
×