Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រា​ដែល “​បុគ្គលិក​” មើល​ថែ​ត្រី​គឺ​… ក្ងាន​! (មានវីដេអូ)

spot_img

​ពួក​វា​ចូលចិត្ត​ថែទាំ​ហ្វូង​ត្រី ប្រៀប​ដូចជា​ម្តាយចិញ្ចឹម​ថែទាំ​កូន ។​

​វា​មាន​រយៈពេល​យូរ​គួរសម​ដើម្បី​អន​វុត្ត​ភារកិច្ច​តែមួយគត់​គឺ​ផ្តល់​ចំណី​ឲ្យ​ត្រី -​វា​បំពេញការងារ​នេះ យ៉ាង​ជក់ចិត្ត​បំផុត ។​

​ម្ចាស់​របស់​វា​គ្រាន់តែ​ដាក់​អាហារ​ក្នុង​កេស​ឲ្យ​វា​ប៉ុណ្ណោះ វា​ពាំ​យក​អាហារ​ទាំងនោះ​ទៅ “​បញ្ចុក​” ឲ្យ​ហ្វូង​ត្រី ។​

​ហ្វូង​ត្រី​បោល​សម្រុក​ដណ្តើម​គ្នា​ស៊ី ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ឲ្យតែ​ឃើញ​ស្រមោល​ក្ងាន​ពួកវា លោត​ពេញ​ទឹក​… ។​

​នៅ​សួនសត្វ​ក្រុង Shenzhen ប្រទេស​ចិន​មាន​ក្ងាន​សម្បុរ​ខ្មៅ​១​ហ្វូង​បំពេញការងារ ឲ្យ​ត្រី KOI (​ត្រី​ពូជ​នៅ​ជប៉ុន​) ស៊ី​ចំណីអាហារ ។​

​ពួក​វា​បំពេញ​កិច្ចការ​នេះ ១០​ឆ្នាំ​ហើយ គ្មាន​លោះ​ថ្ងៃ​ណា​ទេ ។​

​នៅ​កន្លែង​មួយទៀត ក៏​មាន​ពួក​ក្ងាន​ស មួយក្រុម​កំពុង​ធ្វើ​អាណាព្យាបាល ចំពោះ​ហ្វូង​ត្រី​ដែរ ។​

​ពួក​វា​ទាំង​២ ក្រុម​ហាក់ដូចជា​ពេញចិត្ត​ណាស់​នឹង​កិច្ចការ​ជា “​អាណាព្យាបាល​” សម្រាប់​ហ្វូង​ត្រី ។

​ដើម្បី​ឲ្យ​ច្បាស់​ប្រិយមិត្ត​ទស្សនា​បន្ថែម​វីដេអូ​

​ចន្ទ្រា​

spot_img
×