Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​និយាយថា កូរ៉េ​ខាងជើង​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​

spot_img

​តាម​ស្ថាប័ន​ចារកម្ម​កូរ៉េខាងត្បូង (NIS) ឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ដំណើរការ​ស៊ើបអង្កេត​ដ៏​កម្រ​១ លើ​អង្គភាព​ស្នូល​នៃ​កងទ័ព​ប្រទេស​នេះ ហើយ​ចោទប្រកាន់ថា “​ពុំ​ស្អាតស្អំ​” និង​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កំពូល​នៃ​អង្គភាព​នេះ​ថែម​ទៀត​។​

លោក Hwang Pyong-so

​​ក្នុង​សវនាការ​ជាមួយ​រដ្ឋសភា ស្ថាប័ន​ចារកម្ម​កូរ៉េខាងត្បូង (NIS) ឲ្យដឹងថា ៖ ជា​លើកដំបូង​ហើយ​ក្រោយ​រយៈពេល ២០​ឆ្នាំ កូរ៉េ​ខាងជើង​បាន​បើក​ការស៊ើបអង្កេត​លើ​អគ្គស្នងការ​នយោបាយ​ក​ង​ទ័ព​។ ប្រធាន​អគ្គ និង​អគ្គ​រង​លោក Hwang Pyong-so និង Kim Won-hong ត្រូវ​បាន​រង​ទទួល​ទណ្ឌកម្ម​។​

​ការស៊ើបអង្កេត​នេះ​ដឹកនាំ​ដោយ​លោក Choe Ryong-hae អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ ដឹកនាំ​។ NIS កំពុងតែ​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​ច្បាស់​ថា តើ​ទណ្ឌកម្ម​នោះ​ជា​អ្វី​?​។​

​អ្នក​ស្នង​នយោបាយ​របស់​កងទ័ព​ជា​កម្លាំង​នយោបាយ​ស្នូល​របស់​កងទ័ព​កូរ៉េខាងជើង ហើយ​ការដាក់ទណ្ឌកម្ម​លើ​ប្រធាន​អគ្គ​លោក Hwang ត្រូវបាន​ចាត់ទុក​ជា​កា​យ​វិកា​រពុំ​ធម្មតា ដោយសារ​លោក​ជា​មន្ត្រី​យោធា​សំខាន់​បំផុត​របស់​កូរ៉េខាងជើង​។ កាលពី​ឆ្នាំ ២០១៤ លោក​ត្រូវបាន​ចាត់ទុកជា “​តារា​កំពុង​រះ​” គ្រា​ត្រូវបានតែងតាំង​ជា​ប្រធាន​អគ្គស្នងការ​នយោបាយ​នេះ​។​

​តាម NIS ក្រោម​សម្ពាធ​នៃ​ការដាក់ទណ្ឌកម្ម​ទាំងឡាយ​ថ្មីៗ​នេះ របស់​អន្តរជាតិ​ធ្វើឲ្យ​កូរ៉េខាងជើង​កំពុង​រឹតបន្តឹង​ខ្លាំង​ជាង​មុន​លើ​ការត្រួតពិនិត្យ​ព័ត៌មាន​ពី​ខាងក្រៅ​។​

​ក្រៅពីនោះ NIS ក៏​បានឲ្យដឹងថា ពួកគេ​កំពុង​តាមឃ្លាំមើល និង​វាយតម្លៃ​ពី​លទ្ធភាព ដែល​កូរ៉េខាងជើង​អាច​ដំណើរការ​ការសាកល្បង​កាំជ្រួច​ថ្មី​១ នៅ​ឆ្នាំ​នេះ​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​របស់ NIS នោះ​បច្ចុប្បន្ន​ពុំទាន់​មាន​សញ្ញា​ថ្មី​ណាមួយ​ពី​កូរ៉េខាងជើង​ទេ ប៉ុន្តែ​ការសាកល្បង​នុយក្លេអ៊ែ​រ កឺ​អាច​កើតមាន​គ្រប់​ពេល​ទាំងអស់​៕ សូ​យ​ន​

spot_img
×