Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ចង់បង្ហាញ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ដ៏​អស្ចារ្យ ចុះ​ថតរូប​ជាមួយ​ក្រពើ ធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​បុក​ពោះ​ជំនួស​ជាខ្លាំង​

spot_img

​​និស្សិត​ស្រី​ជនជាតិ​អាមេរិក​ម្នាក់ ព្រោះតែ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា វគ្គ​បញ្ចប់​ការសិក្សា​របស់​នាង គឺជា​ថ្ងៃ​ចងចាំ​ពុំ​អាច​បំភ្លេចបាន​មួយ បាន​បង្កើត​គំនិត​ដ៏​អស្ចារ្យ​មួយ ចុះ​ថតរូប​ក្នុង​ឈុត​ទទួល​សញ្ញាប័ត្រ ជាមួយ​សត្វ​ក្រពា​១​ក្បាល​ប្រវែង ៤ ម៉ែត្រ ធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​ស្រៀវ​សាច់​ជួស​នាង​យ៉ាងខ្លាំង ។​

​នាង Makenzie Noland អាយុ ២១ ឆ្នាំ ជា​និស្សិត​មកពី​សកល​វិទ្យាល័យ Texs A&M ដែល​នឹង​បញ្ចា​ប់​ការសិក្សា​នៅ​ថ្ងៃ​សុក្រ ជាមួយ​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​សត្វព្រៃ និង​ជលផល ។​

​និស្សិត​ជាន់ខ្ពស់​រូបនេះ បាន​កំពុង​ធ្វើ​កម្មសិក្សា​នៅ​មណ្ឌល​សង្គ្រោះ Beaumont ដែលជា​ទីកន្លែង​ចិញ្ចឹមសត្វ​ក្រពា​ប្រមាណ ៤៥០ ក្បាល​, សត្វ​ក្រពើ និង​សត្វ​ល្មូ​ន​ដទៃទៀត ។​

​និស្សិត​ដ៏​ក្លាហាន​រូបនេះ​បាន​និយាយថា សត្វ​ក្រពា​នេះ​បាន​ឆ្លើយតប​ទៅនឹង​ឈ្មោះ​របស់​វា និង​ប្រតិកម្ម​ទៅនឹង​សញ្ញា​ដៃ​របស់​នាង នៅពេល​នាង​ចូលទៅក្នុង​ស្រះ​របស់​វា ដើម្បី​ឲ្យ​ចំណី​វា​ស៊ី ។​

​នាង​បាន​ប្រាប់ BBC អំពី​ការ​សួរ​សំណួរ​មួយ​អំពី​ការភ័យខ្លាច​ថា​៖ «​ខ្ញុំ​បាន​ចូលទៅក្នុង​ទឹកជា​មួយ​សត្វ​រៀងរាល់ថ្ងៃ -​វា​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​មួយ​របស់ខ្ញុំ​នៅ​ទីនោះ​!» ។​

​និស្សិត​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ធំ​ដឹងក្តី​នៅ Bellevue, Nebraska ទីកន្លែង​ដែល​នាង​ប្រទះឃើញ​សត្វ​ក្រពា នៅក្នុង​សួន​របស់​អ្នកជិតខាង ពុំមែន​ជា​រឿង​កើតឡើង​ចម្លែក ដែល​ឥឡូវនេះ នាង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វា​រៀងរាល់ថ្ងៃ ។​

​នាង​និយាយ​អំពី​ក្តី​ស្រលាញ់​សត្វព្រៃ​ថា​៖ «​តាំងពី​ខ្ញុំ​នៅ​ក្មេង​ម្លេះ ខ្ញុំ​តែង​ចាប់​ពស់ កាន់​សត្វ​ផ្សេងៗ​, និយាយ​ជាមួយ​ក្មេងៗ និង​អប់រំ​សាធារណជន​» ៕ ចន្ទី (BBC)​

  

 

spot_img
×